បរទេស៖ អ្នករាល់គ្នាភាគច្រើនប្រាកដជានៅចាំតុក្កតាឃាតករខ្មោច Momo ដែលបានសម្លាប់ក្មេងៗជាច្រើននាក់នៅក្នុងពិភពលោកកាលពីមួយរយៈមុននេះ ហើយពេលនេះមានផលិតករភាពយន្តដ៏ល្បីម្នាក់គ្រោងនឹងផលិតរឿងខ្មោច Momo នេះហើយ។

យោងតាមប្រភពបានឱ្យដឹងថា ផលិតកម្ម Orion Pictures បានចាប់ដៃគ្នា សហការជាមួយនឹងផលិតករលោក Roy Lee ដែលជាផលិតកររឿង IT (រឿងខ្មោចដ៏ល្បី) ហើយពួកគេគ្រោងនឹងផលិតរឿងខ្មោចមួយដែលទាក់ទិនទៅនឹងតុក្កតាខ្មោច Momo យកតែម្តង។

គួររម្លឹកផងដែរថា តុក្កតា Momo នេះត្រូវបានបង្កើតឡើងដោយសិល្បៈករជនជាតិជប៉ុនលោក Keisuke Aisawa នៅក្នុងឆ្នាំ២០១៦ ហើយលោកបានដាក់រហស្សនាមឱ្យវាថា «Mother Bird ឬស្តេចបក្សី»។

តុក្កតាខ្មោច Momo និងរឿង IT
តុក្កតាខ្មោច Momo

ក្រោយមក តុក្កតា Momo នេះត្រូវបានជនអនាមិកយកវាទៅប្រើប្រាស់ដើម្បីគំរាម បំភ័យ និងសម្លាប់ក្មេងៗទៅវិញ ហើយមួយរយៈចុងក្រោយមុននេះ វាបានសម្លាប់ក្មេងៗជាច្រើននៅលើលោក។

បន្ទាប់មក លោក Keisuke បាននិយាយថា លោកត្រូវតែទទួលខុសត្រូវចំពោះទង្វើ ដែលបណ្តាលឱ្យក្មេងៗជាច្រើនត្រូវស្លាប់ ដូច្នេះលោកក៏បានប្រកាសជាសាធារណៈថាលោកបានបំផ្លាញតុក្កតាខ្មោច Momo នេះចោលហើយ ហើយលោកទុកតែគ្រាប់ភ្នែករបស់វាជាអនុស្សាវរីយតែប៉ុណ្ណោះ។

ដោយក្នុងនោះ លោកធ្លាប់និយាយថា៖

«Momo ស្លាប់បាត់ហើយ -- នាងគ្មានជីវិតរស់នៅលើលោកនេះទៀតទេ ហើយពាក្យបណ្តាសារក៏ត្រូវរលាយអស់ដែរ។»

លោក Keisuke Aisawa ដែលជាអ្នកបង្កើត Momo

យ៉ាងណាមិញ ចំពោះខ្សែភាពយន្តថ្មីទាក់ទិនទៅនឹងតុក្កតាខ្មោច Momo នេះ យើងពុំទាន់ទទួលបានចំណងជើងជាក់លាក់នោះទេ។

គួរឱ្យដឹងផងដែរថា Orion Pictures ជាផលិតកម្មនៅពីក្រោយរឿង Child’s Play ដែលជាភាពយន្តភ័យរន្ធត់ដ៏ល្បីលើលោកផងដែរ។ ដូច្នេះនៅពេលផលិតកម្ម Orion Pictures សហការណ៍ជាមួយផលិតករផលិតខ្សែភាពយន្ត IT ទៀតនោះ យើងច្បាស់ថារឿង Momo ថ្មីនេះ នឹងល្អមើល រន្ធត់ ភ័យបុកពោះខ្លាំងជាក់ជាពុំខាន៕

រឿង Child’s Play
រឿង Child’s Play

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]