កូរ៉េខាងត្បូង ៖ មានរឿងរ៉ាវជាច្រើននៅក្នុងវិស័យ Kpop ដែលមហាជនមិនអាចស្មានដឹងថា តើវាជាពិតឬទេ ប៉ុន្តែពួកគេពិតជាធ្លាប់បានលឺ។

ដោយសារតែវិស័យ Kpop បច្ចុប្បន្ន កាន់តែមានភាពរីកចម្រើន និងកាន់តែទូលំទូលាយ នៅលើពិភពលោក ដូច្នេះហើយ ក្រុមអ្នកគាំទ្របានព្យាយាមលើកយកចំណុចពិសេសៗទាំងនេះ យកមកបកស្រាយ ដើម្បីឲ្យក្រុមអ្នកគាំទ្រ Kpop ជំនាន់ថ្មីបានដឹង នឹងអស់ចម្ងល់អំពីវា៕

ចង់ដឹងថា តើមានចំណុចអ្វីខ្លះ ដែលមនុស្សជាច្រើនការងឿងឆ្ងល់?

តោះមកធ្វើការតាមដានទាំងអស់គ្នា ៖ 

១. តើមេក្រុម សុទ្ធតែជាសមាជិកដែលមានអាយុច្រើនជាងគេ?

បើទោះបីជាមានក្រុមចម្រៀងជាច្រើន មានមេក្រុមជាសមាជិកដែលមានវ័យចំណាស់ជាងគេក៏ពិតមែន ប៉ុន្តែអាយុច្រើន មិនមែនជាហេតុផលតែម៉្យាង ធ្វើឲ្យតារាណាម្នាក់ ក្លាយជាមេក្រុមឡើយ។ ពួកគេត្រូវបានជ្រើសរើស ដោយផ្អែកលើសមត្ថភាព និងភាពជាអ្នកដឹកនាំ ច្រើនជាងអាយុ។ 

រូបភាពតំណាង

២. តើអ្នកដែលមានតួនាទីជា Rapper ពិតជាមិនអាចច្រៀងបាន?

ដោយសារតែនៅក្នុងក្រុម សមាជិកម្នាក់ៗ សុទ្ធតែមានតួនាទីរៀងៗខ្លួន ដូច្នេះហើយ អ្នកដែលមានតួនាទីជា Rapper គឺផ្ដោតសំខាន់តែលើការ Rap តែម៉្យាង ចំណែកដែលច្រៀង ត្រូវត្រូវហ្វឹកហាត់ច្រៀងជាប្រចាំ ប៉ុន្តែមិនមែន Rapper ទាំងអស់សុទ្ធតែមិនអាចច្រៀង មិនមែនអ្នកចម្រៀងទាំងអស់ សុទ្ធតែមិនអាច Rap នោះទេ វាអាស្រ័យទៅលើ តើពួកគេមានចំណូលចិត្ត និងពេលវេលាហ្វឹកហាត់ឬអត់ តែប៉ុណ្ណោះ។

រូបភាពតំណាង

៣. តើនៅក្នុងក្រុមមានសមាជិក visual (សមាជិកមុខមាត់ស្អាត/សង្ហា តំណាងក្រុម) តែម្នាក់ទេឬ?

សមាជិកដែលជា Visual ត្រូវបានអ្នកគាំទ្រមួយចំនួនយល់ថា មានតែម្នាក់ប៉ុណ្ណោះនៅក្នុងក្រុម ប៉ុន្តែជាក់ស្ដែងពួកគេមានស្រស់ស្អាតម្នាក់មួយបែប ដែលអាចជាចំណាប់អារម្មណ៍ដំបូងបំផុត ដែលធ្វើឲ្យហ្វេនឃើញភ្លាម ចាប់អារម្មណ៍ភ្លែត នោះហើយជាលក្ខណៈពិសេសរបស់ Visual។ 

ប៉ុន្តែសូមកុំព្យាយាមស្វែងរក ម្នាក់ណាជាសមាជិក Visual ព្រោះពួកគេអាចមានលើសពីម្នាក់ នៅក្នុងក្រុមនីមួយៗ ហើយពេលខ្លះ តួនាទី visual គឺអាស្រ័យទៅលើការយល់ឃើញរបស់ហ្វេន។ 

រូបភាពតំណាង
រូបភាពតំណាង
រូបភាពតំណាង

៤. នៅក្នុងក្រុមចម្រៀងស្រី សមាជិកដែលមានសក់ខ្លី សុទ្ធតែជា Rapper?

ដោយសារតែ Rapper ល្បីៗនៅក្នុងវិស័យ Kpop កាលពីជំនាន់មុន ភាគច្រើនជានារីដែលរឹងមាំ តែងខ្លួនដូចជាប្រុស ហើយភាគច្រើនគឺសក់ខ្លីតែម្ដង ធ្វើឲ្យមនុស្សមួយចំនួនគិតថា សក់ខ្លីជាសញ្ញាតំណាង សមាជិកដែលមានតួនាទីជា Rapper។

ប៉ុន្តែជាក់ស្ដែង វាមិនមែនបែបនោះឡើយ។ សក់វែង ឬសក់ខ្លី វាអាស្រ័យទៅលើ ទម្រង់មុខរបស់ពួកគេ ថាតុបតែងបែបណាទើបសាកសម តែប៉ុណ្ណោះ។ 

រូបភាពតំណាង
រូបភាពតំណាង

៥. តារាប្រុសៗ ត្រូវតែតែងខ្លួនដូចជាមនុស្សស្រី (តារា Kpop ភាគច្រើនដូចជាខ្ទើយ)?

តារា Kpop បុរសៗទូទៅ ត្រូវបានផលិតកម្មធ្វើការជ្រើសរើស ក្នុងចំណោមមនុស្សដែលមានទេពកោសល្យ និងមុខមាត់ស្រស់សង្ហា។ ដូច្នេះហើយមិនចម្លែកចិត្តទេ ដែលពួកគេជាមនុស្សមានសម្បុរស្បែកល្អ ជាមួយនឹងទម្រង់មុខដ៏ស្រស់ស្អាត ទោះបីជាមិនតុបតែងខ្លួន។

ម៉្យាងនៅក្នុងវិស័យសិល្បៈកូរ៉េ តាំងពីដើមមក អ្នកដែលជាតារា មិនថាបុរសឬក៏នារីទេ ពួកគេពិតជាផ្ដល់ភាពសំខាន់ ទៅលើសម្រស់យ៉ាងខ្លាំង ជាហេតុធ្វើឲ្យពួកគេ ត្រូវតែថែរក្សាសម្រស់ ដោយប្រើប្រាស់ផលិតផលល្អៗ ជាច្រើនប្រភេទ។

ក្នុងនោះដែរ តារា Kpop តែងតែបង្ហាញភាពស្រស់សង្ហារបស់ខ្លួន តាមរយៈការប្រើប្រាស់សម្លៀកបំពាក់ល្អៗ បូករួមទាំងការតុបតែងបន្ថែមនូវគ្រឿងសម្អាងផ្សេងៗ ពេលដែលឡើងសម្ដែងម្ដងៗ ប៉ុន្តែចំណុចទាំងនេះ មិនអាចជាការវិនិច្ឆ័យបានទេ ថាពួកគេជាប្រភេទមនុស្សស្រលាញ់ភេទដូចគ្នា ឬមួយក៏យ៉ាងណានោះ។ 

រូបភាពតំណាង
រូបភាពតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]