ថៃ៖ អ្នកម្តាយរូបស្រស់ Noey Chotika តារាសម្តែងតួកាច ដែលប្រិយមិត្តបានជ្រាបរួចហើយថា នាងមានរូបរាងស្រស់ស្អាតតាំងពីពេលមិនទាន់រៀបការ រហូតដល់មានកូន១ហើយ ក៏តារាស្រីរូបនេះនៅតែថែរាងបានដូចដើមដដែល។

ប៉ុន្តែថ្មីៗនេះ សង្កេតឃើញថាNoey កាន់ប្រឹងហាត់ខ្លាំងជាងមុនទៅទៀត រហូតដល់អ្នកគាំទ្រចង់ដឹងពីមូលហេតុ។ ដោយយោងតាមបទសម្ភាសន៍មួយ Noeyបានធ្វើការបកស្រាយពីរឿងនេះយ៉ាងដូច្នោះថា៖

« ដំបូងខ្ញុំគិតថាចង់យកកូនទី២នៅឆ្នាំនេះ ប៉ុន្តែគិតចុះគិតឡើងចាំឆ្នាំក្រោយវិញ ព្រោះចង់ឲ្យកូនទាំងពីរមានអាយុឃ្លាតគ្នា៣ឆ្នាំ។ ចាំឲ្យAkinចូលរៀនសិន ខ្ញុំនឹងមានពេលមើលថែកូនទី២បានយ៉ាងដិតដល់។ 

ពេលនេះខ្ញុំសម្រុកហាត់ប្រាណកាន់តែខ្លាំង ព្រោះលឺតែគ្រប់គ្នានិយាយថា ក្រោយពេលសម្រាលកូនកូនទី២ហើយ ពិបាកនឹងសម្រករាងវិញ។ ដូច្នេះខ្ញុំត្រូវហាត់ឲ្យសាច់ដុំរឹងមាំឲ្យហើយ»។

គួរបញ្ជាក់ផងដែរថា Noeyរៀបការជាមួយលោក Arm Maneechy កាលពីឆ្នាំ២០១៦។ មកដល់សព្វថ្ងៃគូស្វាមីភរិយាមួយគូនេះ មានកូនប្រុសម្នាក់ឈ្មោះថាAkin ដែលជាចំណងដៃអាពាហ៍ពិពាហ៍ និងរស់នៅជុំគ្នាយ៉ាងក្តីសុខ៕

សូមទស្សនារូបភាពខាងក្រោម៖  

Noey Chotika និងកូនប្រុស
Noey Chotika និងកូនប្រុស
Noey Chotika និងគ្រួសារ
Noey Chotika
Noey Chotika
Noey Chotika
Noey Chotika
Noey Chotika

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]