មិន​ថា​បុរស ឬនារី​ទេ ​សោភ័ណភាព​ស្បែក​នឹង​បាត់បង់ ពិសេស​ផ្ទៃ​មុខ​តែម្ដង​ពេល​កើត​ជំងឺ​កន្ទាលត្រអាក​នេះ ព្រោះ​វា​មាន​សភាព​កន្ទួល​ធំ​ៗ ឬ​ជា​ស្នាម​បន្ទះ​លើ​ស្បែក មាន​ពណ៌​ក្រហម​ព្រឿងៗ និងរមាស់​ខ្លាំង។

កន្ទាលត្រអាក គឺជា​ប្រតិកម្ម​ម្យ៉ាង​ដែល​កើត​មាន​​ដោយ​សារ​ប្រតិកម្ម​អាលែកហ្សី​ណា​មួយ ឬ​ពេល​ខ្លះ​មិន​ដឹង​មូល​ហេតុ​ពិត​ប្រាកដ ដែល​ធ្វើឲ្យ​យើង ហើម រមាស់ ក្រហម ស្លេក បន្ទះ​ប៉ោង​លើ​ស្បែកនាំ​ឲ្យ​ក្រហាយ និង​ឈឺ​នៅ​ពេល​ខ្លះ។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ។

លោក​វេជ្ជបណ្ឌិត​រូបនេះ ក៏​បន្ថែម​ទៀត​ថា កន្ទាលត្រអាក​កើត​លើ​មនុស្ស​គ្រប់​វ័យ ហើយ​បើ​និយាយ​ពី​ទំហំ​វា​វិញ​អាច​មាន​ចាប់ពី​ប៉ុន​ចុង​ប៉ិច រហូត​ធំ​ពេញ​មួយ​ខ្លួន ឬ​ស្នាម​បន្ទះ​ៗ​ពេញ​ខ្លួន។ រីឯ​វិធី​ព្យាបាល កុំ​ឲ្យ​កន្ទាលត្រអាក​រីក​រាល​ដាល​ធំ​ទៅ​ៗ ត្រូវ​លាប​ក្រែម​បំបាត់​បញ្ហា​នេះ កុំ​ប៉ះពាល់ កុំ​អេះ ឬ​ញ៉ាំ​អាហារ​ដែល​ធ្វើឲ្យ​រើ ស្អំ​កន្សែង​ត្រជាក់​ៗ ស្លៀក​សម្លៀកបំពាក់​រលុង​ៗ និង​ញ៉ាំ​ថ្នាំ​ប្រឆំាងអាលែកហ្ស៊ី​។ យ៉ាង​យូរ ១ សប្ដាហ៍ វានឹងជា ធម្មតា​វា​នឹង​បាត់​ទៅ​វិញ​ក្នុង​រយៈពេល​ក្រោម ២៤ ម៉ោង​ ប៉ុន្តែ​បើ​កន្លែង​ចាស់​បាត់ វា​អាច​ចេញ​នៅ​កន្លែង​ថ្មី​មួយ​ទៀត

មនុស្ស​ម្នាក់​ៗ​មាន​ទម្លាប់​រស់នៅ​ប្រចាំថ្ងៃ​ខុស​ៗ​គ្នា ដូចនេះ​ហើយ​ការ​ប្រតិកម្ម​ជាមួយ​អ្វី​ម្យ៉ាង ក៏​មិន​ដូចគ្នា​ដែរ ចឹង​អ្នក​ខ្លះប៉ះ​របស់​អ្វី​មួយ​ប្រាកដជារើ​ឡើង​ជា​មិន​បាន។

អាហារ៖ គ្រឿង​សមុទ្រ អាហារ​ផ្អាប់ ថ្នាំពេទ្យ​ ស្រា បារី សារធាតុគីមី​ផ្សេង​ៗ​ដូចជា ​ថ្នាំ​លាប​សក់ រោម​សត្វ សត្វចិញ្ចឹម លំអងធូលី អាកាសធាតុ ស្បែក​រង​សម្ពាធ​យូរ​ពេក។

ក្នុង​ករណី​មាន​សំណួរ ឬមន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]