ភ្នំពេញ៖ ក្រុមហ៊ុន Davitra (Cambodia) Co., Ltd និងក្រុមហ៊ុនខ្មែរមហាសំណាងបានសហការគ្នារៀបចំនូវកម្មវិធីដែលមិនធ្លាប់មានពីមុនមកនៅក្នុងព្រះរាជាណាចក្រកម្ពុជា គឺយុទ្ធនាការតន្រ្តីអាហារូបករណ៍មហាសំណាង។ ការប្រគំតន្ត្រីនេះនឹងរៀបចំឡើងទូទាំង២៥ខេត្ត/ក្រុងក្នុងព្រះរាជាណាចក្រកម្ពុជាក្នុងគោលបំណងបញ្រ្ជៀបព័ត៌មានស្តីអំពីការប្រឹក្សាយោបល់អាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេសដោយមិនគិតថ្លៃជូនសិស្សានុសិស្សទូទាំងប្រទេស និងដើម្បីផ្តល់ភាពសប្បាយរីករាយជូនបងប្អូនប្រជាជនកម្ពុជា។

ក្រុមហ៊ុន Davltra (Cambodla) Co., Ltd ជាក្រុមហ៊ុនប្រឹក្សាយោបល់អាហារូបករណ៍ និងការសិក្សាក្រៅប្រទេសតែមួយគត់ដែលមានជំនាញប្រកបដោយវិជ្ជាជីវៈ និងបទពិសោធន៍ពិតប្រាកដទៅសិក្សានៅក្រៅប្រទេស និងអ្នកប្រឹក្សាសុទ្ធតែធ្លាប់បានទៅសិក្សានៅសាកលវិទ្យាល័យលំដាប់កំពូលនានាលើពិភពលោក។ ជាងនេះទៅទៀត ក្រុមហ៊ុន Davitra (Cambodia) Co., Ltd បានចាប់ដៃគូជាមួយក្រុមហ៊ុនប្រឹក្សាយោបល់លំដាប់អន្តរជាតិរបស់ប្រទេសអូស្ត្រាលី Yes Education ដែលមានទីស្នាក់ការនៅទីក្រុងស៊ីដនី និងជាដៃគូរបស់សាកលវិទ្យាល័យជាង ៣០០ សាកលវិទ្យាល័យលើពិភពលោក។ Yes Education មានសាខាធំៗចំនួន ៦សាខាក្នុងប្រទេស និងទីក្រុងផ្សេងៗគ្នាបូករួមទាំងនៅសាខាក្រុងភ្នំពេញដែលបានសហការបង្កើតឡើងជាមួយក្រុមហ៊ុន Davitra (Cambodia) Co., Ltd។ 

Davitra ចាប់ដៃគូសហការជាមួយខ្មែរមហាសំណាង

លោក អ៊ឹម ច័ន្ទបូរ៉ាជាតិ សហស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Davitra (Cambodia) Co., Ltd បានលើកឡើងថា៖ 

“សមត្ថភាពនៃសិស្សនិស្សិតនៅកម្ពុជាមានការរីកចំរើនមិនចាញ់សិស្សនិស្សិតនៅប្រទេសដទៃទៀតឡើយហើយចំនួនសិស្សនិស្សិតនៅកម្ពុជាដែលបានទៅសិក្សានៅក្រៅប្រទេសក៏មានការកើនឡើងយ៉ាងឆាប់រហ័ស។ ស្របពេលជាមួយគ្នានេះដែរ ដើម្បីធ្វើការសម្រេចចិត្តយ៉ាងត្រឹមត្រូវពាក់ព័ន្ធនឹងការជ្រើសរើសមុខជំនាញ និងប្រទេសដែលជាគោលដៅសម្រាប់ធ្វើការសិក្សា ពង្រីកនូវឱកាសក្នុងការទទួលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសក្នុងក្តីស្រមៃត្រូវទាមទារឲ្យមានការប្រឹក្សាយោបល់ពីអ្នកដែលមានជំនាញច្បាស់លាស់ដែលធ្លាប់បានទៅសិក្សានៅក្រៅប្រទេសពិតប្រាកដ។ ដូច្នេះទើប ក្រុមហ៊ុន Davitra (Cambodia) Co., Ltd និងក្រុមហ៊ុនខ្មែរមហាសំណាង បានរួមគ្នាបង្កើតនូវយុទ្ធនាការអាហារូបករណ៍មហាសំណាង ដើម្បីធ្វើការផ្សព្វផ្សាយឲ្យសិស្សានុសិស្សកម្ពុជាបានយល់ដឹង និងត្រៀមខ្លួនជាស្រេចក្នុងការចាប់យកឱកាសទៅសិក្សានៅក្រៅប្រទេស”។
លោក អ៊ឹម ច័ន្ទបូរ៉ាជាតិ
Mr. Bo O’Brien

កញ្ញា ជិន និកា ជាប្រធានទំនាក់ទំនងសាធារណៈរបស់ក្រុមហ៊ុនខ្មែរមហាសំណាង បានមានប្រសាសន៍ថា៖ 

“ដើម្បីចូលរួមលើកស្ទួយវិស័យអប់រំនៅក្នុងប្រទេសកម្ពុជាឲ្យកាន់តែមានភាពទូលំទូលាយ និងរីកចម្រើនបន្ថែមទៀត ក្រុមហ៊ុនខ្មែរមហាសំណាង សហការជាមួយក្រុមហ៊ុន Davltra (Cambodia) Co., Ltd ផ្តួចផ្តើមគំនិតរួមគ្នាបង្កើតយុទ្ធនាការប្រឹក្សាពិគ្រោះយោបល់អាហារូបករណ៍ និងការសិក្សាក្រៅប្រទេសឥតគិតថ្លៃជូនសិស្សនិស្សិតចាប់ពីកម្រិតវិទ្យាល័យ ដល់មហាវិទ្យាល័យអំពីផែនការសិក្សាថ្នាក់អាហារូបករណ៍ឲ្យចំគោលដៅមុខជំនាញ ជាមួយចំនូលចិត្តពីធម្មជាតិរបស់សិស្សនិស្សិតប្រកបដោយប្រសិទ្ធិភាពជាមួយអ្នកជំនាញផ្តល់ប្រឹក្សាប្រកបដោយចំណេះ ជំនាញវិជ្ជាជីវៈ និងមានបទពិសោធន៍ខ្ពស់”។
កញ្ញា ជិន និកា

កញ្ញាបានបន្ថែមទៀតថា៖ 

“ក្រៅពីការប្រគំតន្ត្រីអាហារូបករណ៍មហាសំណាង ក្រុមហ៊ុនក៏បានផលិតខ្សែវីដេអូខ្លីៗអប់រំជាច្រើនរឿងបន្ថែមទៀត ដើម្បីយកទៅផ្សព្វផ្សាយតាមបណ្តាញផ្សព្វផ្សាយផ្សេងៗដូចជា វិទ្យុ និងបណ្តាញសង្គមនានាសម្រាប់យុទ្ធនាការនេះ”។
កញ្ញា លីនដា
Davitra ចាប់ដៃគូសហការជាមួយខ្មែរមហាសំណាង
Davitra ចាប់ដៃគូសហការជាមួយខ្មែរមហាសំណាង
Davitra ចាប់ដៃគូសហការជាមួយខ្មែរមហាសំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]