ភ្នំពេញ៖ ដូចដែលប្រិយមិត្ត បានជ្រាបរួចមកហើយពី អ្នកនាង គង់ សុជាតិ ដែលជាពិធីការិនីដ៏មាន ប្រជាប្រិយភាពមួយរូប មានការគាំទ្រយ៉ាងច្រើន ពីសំណាក់ទស្សនិកជន គ្រប់ស្រទាប់។

លើសពីនេះ បើទោះបីជា គង់ សុជាតិ មានវ័យជិត៤០ឆ្នាំ ហើយក៏ដោយ តែត្រូវបានគេចាត់ទុកថា ជាតារាស្រីមួយរូប មានរូបសម្ផស្ស គួរឲ្យចាប់អារម្មណ៍ទៀតផង និងមើលទៅក្មេង ជាងវ័យថែមផងដែរ។

ជាក់ស្ដែង គង់ សុជាតិ និយមការលេងខ្លួន តាមបែបទាន់សម័យ និងតែងតែមានអ្វីដែលប្លែកភ្នែក ជាចំណីអារម្មណ៍ ដល់មហាជនជានិច្ច មិនថា ស្ទាយ៍សម្លៀកបំពាក់ ឬការផាត់មុខ ធ្វើសក់នោះទេ គឺឃើញហើយ គួរឲ្យសរសើរតែម្ដង។

ថ្មីៗនេះ តារាស្រីក្មេងជាងវ័យរូបនេះ បានធ្វើឲ្យហ្វេនៗ មើលសឹងតែមិនស្គាល់ តាមរយៈរូបភាពដែល​ បង្ហោះក្នុងបណ្ដាញសង្គម។ ក្នុងពេលនោះដែរ សុជាតិ បានធ្វើម៉ូតសក់ប៉ោងៗ ហើយខ្ពស់  ដែលមើលទៅប្លែកពីគេ តែមានភាពសម នឹងផ្ទៃមុខដ៏ស្រស់ផូផង់ របស់នាងយ៉ាងខ្លាំង៕

 ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

គង់ សុជាតិ
គង់ សុជាតិ និងស្វាមី
គង់ សុជាតិ និងកូនស្រី
គង់ សុជាតិ
គង់ សុជាតិ
គង់ សុជាតិ
ស្ទាយ៍សក់ប្លែករបស់ គង់ សុជាតិ
ស្ទាយ៍សក់ប្លែករបស់ គង់ សុជាតិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គង់ សុជាតិ