អង់គ្លេស៖ អ្នកចាត់ការទូទៅរបស់ក្លិបមេឃខៀវ Manchester City លោក Pep Guardiola បានដាក់គោលដៅរបស់ខ្លួនទៅលើខ្សែការពារស្លាបស្ដាំ Dani Alves ដើម្បីទុកជំនួសកន្លែងរបស់ Danilo បើសិនជាគេចាកចេញនាអំឡុងទីផ្សារដោះដូរកីឡាកររដូវក្ដៅនេះ។ 

កីឡាករ Dani Alves
កីឡាករ Danilo

Dani Alves នឹងមិនមានតម្លៃខ្លួននោះទេ បន្ទាប់ពីរូបគេបានប្រកាសចាកចេញពីក្លិបអ្នកមាននៅបារាំង Paris Saint-Germain ដោយពេលនេះខ្សែការពារប្រេស៊ីលរូបនេះពុំទាន់មានក្លិបលេងនៅឡើយទេ។ តាមពិតទៅ Dani Alves ត្រូវបានលោក Pep ចង់នាំយកមកកាន់កីឡដ្ឋាន Etihad Stadium តាំងពី ២ឆ្នាំមុនមកម្ល៉េះ ពោលគឺមុនពេលរូបគេទៅចូលរួមជាមួយក្លិបមានមូលដ្ឋាននៅទីក្រុងប៉ារីស PSG។

កីឡាករ Dani Alves

យ៉ាងណាមិញ មកទល់នឹងពេលអ្នកចាត់ការទូទៅសញ្ជាតិអេស្ប៉ាញ លោក Pep Guardiola ដែលជួយឲ្យ Manchester City ឈ្នះពានរង្វាន់ Premier League កាលពីរដូវកាលមុន បានដាក់ការចង់បានម្ដងទៀតទៅលើ Dani Alves នាពេលនេះ ដែល Alves ជាកីឡាករធ្លាប់ធ្វើការជាមួយលោកកាលពីនៅ Barcelona។

លោក Pep Guardiola និងកីឡាករ Dani Alves កាលធ្វើការនៅ Barcelona ជាមួយគ្នា

ប៉ុន្តែចំពោះការនាំយក Dani Alves របស់លោក Pep មិនទាន់និយាយបានថាកើតឡើងឬយ៉ាងណានោះទេ ព្រោះពេលនេះអនាគតរបស់កីឡាករខ្សែការពារស្លាប Danilo ជាមួយ Man City កំពុងតែស្ថិតនៅក្នុងភាពស្រពិចស្រពិលនៅឡើយ ខណៈក្លិបយក្សពីរនៅអ៊ីតាលីគឺ Inter Milan និង Juventus បានដាក់ការចាប់អារម្មណ៍មកលើកីឡាកររូបនេះ ដែល Man City ទិញមកក្នុងតម្លៃ ២៦លានផោន។

កីឡាករ Danilo

គួរបញ្ជាក់ផងដែរថា កីឡាករប្រធានក្រុមជម្រើសជាតិប្រេស៊ីលវ័យ ៣៦ឆ្នាំ ទើបតែជួយឲ្យក្រុមជម្រើសជាតិរបស់ខ្លួនឈ្នះពានរង្វាន់ Copa America ជាលើកទី៩ នាពេលថ្មីៗនេះ៕

កីឡាករ Dani Alves

ប្រភព៖ Daily Mail  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]