អង់គ្លេស៖ ពីមួយថ្ងៃទៅមួយថ្ងៃស្នេហារបស់តារាសម្តែងស្រីMew Nittha និងកម្លោះ ហាយសូSaint កាន់តែផ្អែមល្ហែមទៅៗគួរឲ្យច្រណែន។ ជារឿយៗ តែងសង្កេតឃើញថាMew បានគូស្នេហ៍ទៅជួបជុំជាមួយគ្រួសាររបស់នាងទៀតផង។

ដោយកាលពីថ្ងៃទី០១ ខែកក្កដានេះ Mewបានផុសរូបមួយសន្លឹក ដោយមានលោកSaintនៅជួបជុំគ្នា ក្នុងថ្ងៃកំណើតរបស់លោកប៉ានាង ក្រោមបរិយាកាសយ៉ាងកក់ក្តៅប្រៀបដូចជាគ្រួសារតែមួយ។

ជាក់ស្តែងថ្មីៗនេះ Mew និងលោកSaintបានបណ្តើរគ្នាទៅចូលរួមក្នុងកម្មវិធី The King Power Royal Charity Polo Cup 2019 ដែលរៀបចំឡើង នៅប្រទេសអង់គ្លេស។ កាន់តែពិសេសជាងនេះទៅទៀត រូបថតគូ ស្អាតៗជាច្រើនសន្លឹក បានផុសដោយអ្នកម៉ាក់របស់ Mewដោយផ្ទាល់ទៀតផង។

ក្រោយពីបានឃើញបែបនេះ អ្នកគាំទ្រនាំគ្នាសរសើរដល់ស្នេហារបស់ពួកគេទាំងពីរ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ចាស់ទុំជានិច្ច។ ទៀតសោត ម៉ាក់របស់Mew ដូចជាពេញចិត្តនឹងស្នេហារបស់កូនស្រីណាស់ សង្ស័យថានឹងមានដំណឹងល្អឆាប់ៗនេះហើយ៕

សូមទស្សនារូបភាពខាងក្រោម៖  

Mew Nittha
Mew Nittha
Mew និង លោកSaint
Mew និង លោកSaint
Mew និង លោកSaint
Mew និងអ្នកចូលរួមកម្មវិធីដទៃទៀត
Mew និងអ្នកចូលរួមកម្មវិធីដទៃទៀត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]