អេស្ប៉ាញ៖ ខ្សែប្រយុទ្ធជួរមុខរបស់ Real Madrid និងជម្រើសជាតិវេល កីឡាករ Gareth Bale បានច្រានចោលសំណើតម្លៃពលកម្ម ១,២លានផោនក្នុងមួយសប្ដាហ៍ ទៅលេងនៅលីគកំពូលចិន។

កីឡាករ Gareth Bale

Bale ទទួលបានប្រមាណជា ៦០០,០០០ផោនក្នុងមួយសប្ដាហ៍នៅ Santiago Bernabue ជាមួយ Real Madrid ខណៈដែលក្លិបនៅចិនហ៊ានឲ្យថ្លៃនឿយហត់ដល់ទៅពីរដងឯណោះ។ ប៉ុន្តែបើតាមការសែតរបស់អេស្ប៉ាញ Marca ខ្សែប្រយុទ្ធវ័យ ២៩ឆ្នាំរូបនេះនឹងមិនចាកចេញពីក្លិបយក្សអេស្ប៉ាញ Real Madrid នោះទេ បើសិនជាសំណើដែលចង់បានរូបគេមិនមែនជាក្លិបធំៗនៅអឺរ៉ុប។ 

កីឡាករ Gareth Bale

ក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅលោក Zinedine Zidane កីឡាករ Gareth Bale ហាក់មិនសូវមានឱកាសក្នុងការបង្ហាញសមត្ថភាពនៅលើទីលាននោះទេ ដោយរូបគេអាចរកគ្រាប់បាល់បានត្រឹម ១៤គ្រាប់ប៉ុណ្ណោះនារដូវកាលមុនក្នុងក្របខណ្ឌ La Liga។ Bale និងក្រុម Real Madrid ពេលនេះកំពុងតែហ្វឹកហាត់ Pre-Season នៅក្នុងប្រទេសកាណាដា។

កីឡាករ Gareth Bale

គួរបញ្ជាក់ផងដែរថា ក្លិបយក្សអេស្ប៉ាញ Real Madrid បានទិញកីឡាករ Gareth Bale ពីក្លិបមាន់ខ្នាយមាស Tottenham Hotspur កាលពីឆ្នាំ២០១៣ ជាមួយនឹងតម្លៃខ្លួន ៨៥លានផោន៕

ប្រភព៖ The Sun 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]