ចិន៖ ជាដំណឹងដ៏ល្អមួយសម្រាប់អ្នកគាំទ្រ ក្រោយដឹងថាតារាចម្រៀង និងតារាសម្តែងស្រីវ័យ៣៥ឆ្នាំRainie Yang ត្រូវមិត្តប្រុសលោកLi Ronghao តារាចម្រៀងប្រុសល្បីឈ្មោះ សុំរៀបការបានសម្រេច ក្រោយពួកគេទាំងពីរទាក់ទង មើលចិត្តគ្នាមកជាង៤ឆ្នាំ។

ដោយនៅថ្ងៃទី១១ ខែកក្កដានេះ ត្រូវនឹងថ្ងៃកំណើតគម្រប់អាយុ៣៤ឆ្នាំ របស់លោកLi Ronghao។ជាមួយគ្នានេះ លោកបានផុសរូបកាន់ដៃគ្នាជាមួយ Rainie Yang និងបង្ហាញចិញ្ចៀនពេជ្រ ដោយភ្ជាប់សំណេរខ្លីមួយថា «ថ្ងៃនេះជាថ្ងៃកំណើតគម្រប់អាយុ៣៤ឆ្នាំរបស់ខ្ញុំ ហើយក៏ជាថ្ងៃដែលខ្ញុំសុំរៀបការផងដែរ។អរគុណដែលឆ្លើយយល់ព្រម»។

ក្រោយពីបានឃើញបែបនេះ អ្នកគាំទ្រនាំគ្នាសម្តែងការរីករាយជាមួយគូស្នេហ៍មួយគូនេះ។ ព្រមទាំងសួរសំណួរមួយដូចៗគ្នាថា តើពេលណារៀបការ?។ ជាក់ស្តែងតាមការសន្និដ្ឋានរបស់អ្នកគាំទ្រ គិតថាគូស្នេហ៍មួយគូនេះមិនយូរទៀតទេ ប្រាកដជាមានដំណឹងជាក់ជាមិនខាន៕

សូមទស្សនារូបភាពខាងក្រោម៖

Rainie Yang
Rainie Yang
Li Ronghao
Li Ronghao
Li Ronghao និង Rainie Yang
Li Ronghao និង Rainie Yang
Li Ronghao និង Rainie Yang
Li Ronghao និង Rainie Yang

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]