ភ្នំពេញ៖ ប្រិយមិត្តប្រាកដជា បានស្គាល់រួចមកហើយ អំពីកញ្ញា ពេជ្រ អាវីហ្សា ជាតារាសម្ដែងដែល និយមភាពស៊ិចស៊ី និងមានមុខមាត់ ដ៏គួរឲ្យទាក់ទាញ។ មួយរយៈនេះ នាងមិនសូវលេចមុខ ក្នុងការងារសិល្បៈ ប៉ុន្មាននោះទេ ប៉ុន្តែប្រជាប្រិយភាពរបស់តារារូបនេះ នៅតែមានដដែល។

តាមរយៈគណនីហ្វេសប៊ុក របស់តារារូបនេះ តែងតែបង្ហោះរូបភាព ជាច្រើនសន្លឹក បង្ហាញពីជីវភាព ដែលរស់នៅយ៉ាងមានក្ដីសុខ ថែមទាំងមាន ភាពឡូយឆាយទៀតផង។ លើសពីនេះ អាវីហ្សា ដែលចូលចិត្តលេងស្ទាយ៍ស៊ិចស៊ី ហាយសូរ បានធ្វើឲ្យមហាជនរាល់គ្នា ចំណាំសឹងតែមិនបាន ពេលបានឃើញរូបថតប៉ុន្មានសន្លឹក ដែលនាងបានបង្ហាញកាលពីពេលថ្មីៗនេះ។

ក្នុងពេលនោះដែរ តារាសម្ដែងស្រីរូបនេះ បានតុបតែងខ្លួន ក្នុងឈុតសម្លៀកបំពាក់ចងក្បិន តាមបែបប្រពៃណី ជាកូនក្រមុំខ្មែរ យ៉ាងសមសួន។ បន្ថែមពីនេះ ដោយសារតែទម្រង់មុខដ៏ស្រស់សោភា អមដោយស្នាមញញឹមស្រស់ទៀតនោះ ធ្វើឲ្យនាងកាន់តែមានសម្រស់គួរឲ្យចង់គយគន់ ខុសប្លែកពីពេលរាល់ដង ដែលនាងលេងខ្លួនស៊ិចស៊ីទៀតផង៕

ចង់ដឹងថា ពេជ្រ អាវីហ្សា មានសម្រស់ស្រស់ស្អាតបែបណា ទស្សនារូបភាពខាងក្រោម៖

ពេជ្រ អាវីហ្សា
ពេជ្រ អាវីហ្សា
ពេជ្រ អាវីហ្សា
ពេជ្រ អាវីហ្សា
ពេជ្រ អាវីហ្សា តែងក្នុងឈុតបុរាណខ្មែរ
ពេជ្រ អាវីហ្សា តែងក្នុងឈុតបុរាណខ្មែរ
ពេជ្រ អាវីហ្សា តែងក្នុងឈុតបុរាណខ្មែរ
ពេជ្រ អាវីហ្សា តែងក្នុងឈុតបុរាណខ្មែរ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]