វៀតណាម៖ ក្លិបពីរនៅក្របខណ្ឌលីគកំពូលវៀតណាម គឺ Hoang Anh Gia Lai (HAGL) និង Hanoi FC បានជាប់ឈ្មោះទៅក្នុងក្រុមទាំង ១០ដែលមានអ្នកចូលទស្សនាច្រើនបំផុតនៅលើបណ្ដាញសង្គម YouTube សម្រាប់ខែមិថុនា ឆ្នាំ២០១៩។

យោងតាមការបង្ហោះរបស់ Deportes & Finanzas នៅក្នុងគណនី Twitter ផ្លូវការ ក្លិប HAGL FC ជាប់លេខ ៥ ខណៈពេល Hanoi FC ជាប់ចំណាត់ថ្នាក់លេខ ១០នៅលើលោកនៃចំនួនអ្នកចូលទស្សនាច្រើននៅលើ YouTube។

HAGL បានឈរពីលើក្លិបយក្សនៅអ៊ីតាលីសេះបង្កង់ Juventus (លេខ៧), បិសាចក្រហម Manchester United (លេខ៨) និងក្រុមដែលឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ UEFA Champions League និងជាជើងឯកនៅហូឡង់ Ajax (លេខ៩) ។ 

តារាងចំណាត់ថ្នាក់ក្លិបដែលមានអ្នកចូលទស្សនាច្រើនទាំង ១០ ក្នុង YouTube

HAGL មានអ្នកចូលទស្សនាសរុប ៩,០១លាននាក់នៅលើ YouTube ក្នុងខែមិថុនា ខណៈពេលដែល Hanoi FC មានអ្នកចូលទស្សនា ៦,០៤លាននាក់ ដែលបានធ្វើឲ្យក្រុមទាំងពីរឈរនៅលំដាប់កំពូលនៅអាស៊ី។ ចំពោះលេខ ១នៅលើពិភពលោកវិញ គឺបានទៅលើហង្សក្រហម Liverpool ដែលមានអ្នកចូលទស្សនា ៣៦,៣លាននាក់ រីឯលេខ២ បានទៅលើក្លិបយក្សអេស្ប៉ាញ (៣២,២លាននាក់)៕

ប្រភព៖ Fox Sports Asia  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]