ភ្នំពេញ៖ បើគិតមកទល់ពេលនេះគឺ២ឆ្នាំត្រឹម ដែលម្ដាយរបស់តារាសម្ដែងពហុជំនាញ លោក រ៉ូ លីន បានទទួលមរណភាព ដោយសារតែជំងឺប្រចាំកាយ។

ជាក់ស្ដែង កាលពីម្សិលមិញនេះ បើតាមការបង្ហោះរបស់តារាដែលមានសិល្បៈគ្រប់ទម្រង់ លោក រ៉ូ លីន នៅលើគណនីហ្វេសប៊ុកផ្លូវការរបស់ខ្លួន ដោយបានសរសេរថា៖ «នឹកម៉ែណាស់ម៉ែអើយពីរឆ្នាំហើយដែលកូនគ្មានម៉ែហៅទៀត សម្លេងដែលធ្លាប់សួរថា ដល់ផ្ទះនៅកូនក៏បាត់ឈឹង សល់តែអនុស្សាវរីយ៍និងរូបថតចាស់ៗប៉ុណ្ណោះ» ធ្វើឲ្យបណ្ដាអ្នកគាំទ្ររបស់ខ្លួន អានរួចហើយក្ដុកក្ដួល ខ្លាំងមែនទែន។

គួរឲ្យដឹងផងដែរថា ជារឿយៗតារាសម្ដែងប្រុសពោរពេញ ទៅដោយសមត្ថភាពលោក រ៉ូ លីន តែងតែបង្ហាញពីការនឹករលឹក ទៅកាន់ម្ដាយរបស់លោក តាមរយៈបង្ហោះសារ នៅលើបណ្ដាញសង្គម ធ្វើឲ្យបណ្ដាមិត្តភក្តិក្នុងវិស័យសិល្បៈ ដូចអ្នកគាំទ្រសម្ដែងអារម្មណ៍អាណិតទៅខ្លួនគ្រប់គ្នាតែម្ដង៕

តោះទៅទស្សនារូបភាពទាំងអស់គ្នា៖

រ៉ូ លីន
រ៉ូ លីន
រ៉ូ លីន
រ៉ូ លីន និងម្ដាយ
ម្ដាយ រ៉ូលីន កាលពីរឆ្នាំមុន
ថ្ងៃបុណ្យសពម្ដាយ រ៉ូលីន កាលពីរឆ្នាំមុន
ថ្ងៃបុណ្យសពម្ដាយ រ៉ូលីន កាលពីរឆ្នាំមុន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រ៉ូលីន