ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី១១ កក្កដា ឆ្នាំ២០១៩ នេះ ហាងលក់សម្លៀកបំពាក់បុរសនារី LITTLE FASHION បានធ្វើការប្រគល់រង្វាន់ធំនូវទូរស័ព្ទ iPhone XS Max ចំនួនមួយគ្រឿង ជូនដល់អតិថិជនដ៏សំណាងមួយរូប ចំពោះការប្រើប្រាស់ និងបញ្ជាទិញសម្លៀកបំពាក់ពី App L192 របស់ហាង LITTLE FASHION ។

បងស្រី បញ្ញា ទទួលរង្វាន់ iPhone XS Max

អតិថិជនដ៏មានសំណាងដំបូងគេបង្អស់នេះ មានឈ្មោះថា បងស្រី បញ្ញា មានអាយុ ៣០ឆ្នាំ សព្វថ្ងៃគឺជាអាជីវករលក់ដូរ មកពីខាងទឹកថ្លា រាជធានីភ្នំពេញ។

តាមការឲ្យដឹងពីបងស្រី បញ្ញា បានរៀបរាប់ថា រូបគាត់ទើបតែបានប្រើប្រាស់កម្មវិធី App L192 រយៈពេល ២ ទៅ ៣ខែនេះតែប៉ុណ្ណោះ។ បងស្រីក៏ជាអតិថិជនម្នាក់ ដែលតែងតែបញ្ជាទិញសម្លៀកបំពាក់តាមរយៈ App មួយនេះ ព្រោះថា វាពិតជាមានភាពងាយស្រួល មានម៉ូតសម្លៀកបំពាក់ច្រើនអាចមើល និងជ្រើសរើសបាន ម្យ៉ាងទាំងសេវាកម្មដឹកជញ្ជូនក៏ល្អ និងរហ័សទាន់ចិត្ត ពិសេសថែមទាំងទទួលបានការការបញ្ចុះតម្លៃជាច្រើនថែមទៀត។

បងស្រី បញ្ញា បន្តថា ឥឡូវនេះថែមទាំងមានការចាប់រង្វាន់ទៀត សម្រាប់អ្នកប្រើប្រាស់ App L192 នេះ ដូច្នេះវារឹតតែពិសេសដល់អតិថិជនជាច្រើន។ បងស្រីថា គាត់បានបញ្ជាទិញរ៉ូបមួយតម្លៃត្រឹមតែជាង ៨ដុល្លារប៉ុណ្ណោះ ក៏ស្រាប់តែមានសំណាងឈ្នះទូរស័ព្ទ iPhone XS Max នេះ មួយគ្រឿងតែម្តង ក្រោយខាងហាងធ្វើការចាប់រង្វាន់ផ្ទាល់ៗ តាមរយៈការ Live នៅលើទំព័រហ្វេសប៊ុកផ្លូវរបស់ហាង។

បងស្រី បញ្ញា ទទួលរង្វាន់ iPhone XS Max

ជាចុងក្រោយ បងស្រី បញ្ញា ក៏បានសម្ដែងអារម្មណ៍រំភើបរីករាយ ក្រោយទទួលបានរង្វាន់ពិតៗបែបនេះ ព្រោះថានេះគឺជាលើកទី១ ហើយក៏មិនដែលនឹកគិតថាខ្លួនឯងមានសំណាងបែបនេះនោះឡើយ។ បងស្រីថា បើចង់មានឱកាសឈ្នះរង្វាន់ដូចជារូបគាត់ កុំភ្លេចប្រើប្រាស់ App L192 និងធ្វើការបញ្ជាទិញសម្លៀកបំពាក់ស្អាតៗ ពីហាង LITTLE FASHION ទាំងអស់គ្នា។

សូមបញ្ជាក់ថា ការចាប់រង្វាន់នេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី១០ កក្កដា ឆ្នាំ២០១៩ ដែលនៅក្នុងនោះរួមមាន រង្វាន់ធំ iPhone XS Max ចំនួន១រង្វាន់ និងរង្វាន់ទឹកប្រាក់ ១០ដុល្លារ ចំនួន១០រង្វាន់។

បងស្រី បញ្ញា ទទួលរង្វាន់ iPhone XS Max

ដូច្នេះដើម្បីកុំឲ្យឱកាសដ៏ល្អនេះកន្លងផុតទៅ ឆាប់ទាញយកកម្មវិធី App L192 មកប្រើប្រាស់ លោកអ្នកនឹងទទួលបានការបញ្ចុះតម្លៃជាច្រើន ទៅលើគ្រប់សម្លៀកបំពាក់បុរសនារី ដែលមានច្រើនម៉ូតច្រើនម៉ាក ស្រស់ស្អាតទាន់សម័យ គ្រឿងអេឡិចត្រូនិច ទូរស័ព្ទ និងទំនិញជាច្រើនរាប់ពាន់មុខទៀត សម្រាប់រាល់ការបញ្ជាទិញតាមរយៈ App L192 និងជាពិសេសនោះ ថែមទាំងមានឱកាសឈ្នះរង្វាន់ទ្វេដង។

គួរឲ្យដឹងផងដែរថា បច្ចុប្បន្នហាក់លក់សម្លៀកបំពាក់ LITTLE FASHION បានពង្រីកខ្លួនរហូតដល់ទៅ៣ទីតាំងធំៗ ក្នុងរាជធានីភ្នំពេញ។

*ហាង LITTLE FASHION បឹងកេងកង ១ ផ្ទះលេខ 192 ផ្លួវ 63 កែងផ្លូវ 306

*ហាង LITTLE FASHION ស្ទឹងមានជ័យ លើផ្លូវមុន្នីរ៉េតជិតដល់ស្ពានស្ទឹងមានជ័យ

*ហាង LITTLE FASHION សែនសុខ លើផ្លូវ 1986 ជាប់ស៊ុបម្រះ ខាងកើតមន្ទីរពេទ្យសែនសុខ៕

ទស្សនាវីដេអូខាងក្រោម៖  

App L192

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]