អង់គ្លេស៖ ក្លិបបាល់ទាត់ហង្សក្រហម Liverpool កំពុងតែតាមប្រមាញ់ស្លាបរបស់ Real Madrid គឺកីឡាករ Marco Asensio ដែលអាចនឹងត្រូវចំណាយប្រាក់ប្រមាណជិត ៧០លានផោនក្នុងការនាំយកកីឡាកររូបនេះមកកាន់ កីឡដ្ឋាន Anfield នេះបើតាមការចុះផ្សាយរបស់កាសែតមួយក្នុងប្រទេសអេស្ប៉ាញ។

កីឡាករ Marco Asensio

កីឡាករជម្រើសជាតិអេស្ប៉ាញដែលអាចលេងបានទាំងស្លាប និងបម្រើប្រយុទ្ធ កីឡាករ Marca Asensio ត្រូវបានគេដឹងថាកំពុងតែស្ថិតនៅក្នុងការចង់បានរបស់អ្នកចាត់ការទូទៅហង្សក្រហមលោក Jurgen Klopp។ ប៉ុន្តែក្លិបយក្សនៅអេស្ប៉ាញ Real Madrid បានទាមទារមកវិញនូវម្ចាស់ស្បែកជើងមាស Premier League កីឡាករ Sadio Mane ពី Liverpool ក្នុងការចរចាទិញ Asensio។

កីឡាករ Marco Asensio
កីឡាករ Sadio Mane

បើតាមសារព័ត៌មាន El Desmarque បានចុះផ្សាយថាលោក Klopp អាចនឹងត្រូវចំណាយប្រាក់ប្រមាណជា ៦៨លានផោនសម្រាប់កីឡាករវ័យ ២៣ឆ្នាំនេះ ខណៈពេលដែល Real Madrid ចំណាយប្រាក់ត្រឹម ៣,១៥លានផោន ប៉ុណ្ណោះកាលពីឆ្នាំ២០១៥ ក្នុងការនាំយកកីឡាករជំនាញជើងឆ្វេងរូបនេះពី Mallorca។

យ៉ាងណាមិញ បើសារព័ត៌មានដដែលនេះបានបន្តថា ក្លិបយក្សអេស្ប៉ាញ Real Madrid មិនសូវមានចេតនាចង់លក់ Asensio ប៉ុន្មាននោះទេ ដោយមានបំណងចង់ទុករូបគេរួមចំណែកជួយក្រុមប្រជែងពាន នារដូវកាលក្រោយ។ 

កីឡាករ Marco Asensio

គួរបញ្ជាក់ផងដែរថា គិតមកទល់ពេលនេះ Liverpool ទើបតែបាននាំចូលកីឡាករជាផ្លូវការមួយរូបប៉ុណ្ណោះគឺខ្សែការពារវ័យក្មេង Sepp van den Berg ទិញពី PEC Zwolle ខណៈកីឡាករវ័យក្មេងមួយរូបទៀតគឺ Harvey Elliott អាចនឹងត្រូវប្រកាសជាផ្លូវការក្នុងពេលខាងមុខ៕

ប្រភព៖ All Football 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]