ភ្នំពេញ៖ មួយរយៈចុងក្រោយនេះ សន្ទុះនៃការគាំទ្រ ចំពោះបទចម្រៀងOriginal Song ហាក់បីដូចជា កើនឡើងជាលំដាប់ ហើយប្រិយមិត្តប្រាកដជា បានជ្រាបយ៉ាងច្បាស់ អំពីតារាចម្រៀងប្រុស លោក នូ ឧសភា ដែលផ្ទុះការគាំទ្រ តាមរយៈបទចម្រៀង«អ្នកខាងនេះ នឹកអ្នកខាងនោះ»។

បន្ទាប់មក ថ្មីៗនេះតារាប្រុសរូបនេះ បានចេញបទចម្រៀង មួយបទទៀត មានចំណងជើងថា«ព្រងើយ» ដែលមានអត្ថន័យ ចាក់ដោតបេះដូងមិត្តៗយុវវ័យ គ្រប់គ្នាតែម្ដង។ ដោយសារតែបទនេះ មានការគាំទ្រខ្លាំង លោក នូ ឧសភា បានចេញវីដេអូជាផ្លូវការ ដោយមានការសម្ដែងផ្ទាល់ពី តារាខ្ពស់សង្ហារូបនេះតែម្ដង។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ វីដេអូនេះចេញមិនទាន់ បានមួយថ្ងៃផង មានអ្នកចូលមើលរហូតដល់ទៅ ២៥មុឺននាក់ឯណោះ។ គួរបញ្ជាក់ថា បទនេះដែរមានអត្ថន័យត្រូវសាច់រឿង របស់មិត្តយុវវ័យ ដែលមានចិត្តលួចស្រលាញ់ នរណាម្នាក់តែម្នាក់ឯង តែគេនៅតែមិនខ្វល់ ពីសេចក្ដីស្រលាញ់ ដែលមានទៅលើគេនោះទេ។ 

លើសពីនេះ បទ«ព្រងើយ»នេះ មានសាច់ភ្លេងដ៏អន្លង់អន្លោច បូករួមនឹងទឹកដមសម្លេងដ៏ផ្អែមស្រទន់របស់ ឧសភា ទៀតនោះ ជាហេតុដែលទទួលបាន​ ការគាំទ្រខ្លាំងបែបនេះ៕

ចង់ជ្រាបច្បាស់ ទស្សនាវីដេអូខាងក្រោម៖

លោក នូ ឧសភា
លោក នូ ឧសភា
លោក នូ ឧសភា
លោក នូ ឧសភា
លោក នូ ឧសភា
លោក នូ ឧសភា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]