ម៉ាឡេស៊ី៖ ដូចជាអ្នករាល់គ្នាបានដឹងរួចមកហើយថា ឪពុកម្តាយភាគច្រើនតែងតែសម្អាតស្លាបព្រា និងកៅអីឱ្យកូនតូច មុនពេលឱ្យពួកគេប៉ះពាល់ ព្រោះតែក្មេងងាយនឹងអាល្លែកហ្ស៊ី ឬប្រតិកម្មស្បែកណាស់។

ជាក់ស្តែង មានស្រ្តីជនជាតិម៉ាឡេស៊ីម្នាក់ ទើបតែដឹងថា នេះគឺជារឿងដ៏សំខាន់ដែលត្រូវអនុវត្ត បន្ទាប់ពីកូនស្រីរបស់គាត់ស្រាប់តែអាល្លែកហ្ស៊ីស្បែក ឡើងកន្ទួលក្រហម និងរមាស់ពេញខ្លួន ក្រោយពីគាត់ភ្លេចសម្អាតកៅអីក្មេង រួចក៏ឱ្យគេអង្គុយ។

យោងតាមគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់ម្តាយម្នាក់បានរៀបរាប់ថា បន្ទាប់ពីរឿងនេះបានកើតឡើងហើយ គាត់ទើបតែដឹងថាអនាម័យគឺជារឿងដ៏សំខាន់បំផុតសម្រាប់ក្មេង។ ពេលខ្លះនៅពេលអ្នកហូបអីនៅខាងក្រៅជាមួយក្មេង អ្នកគ្រាន់តែយកក្រដាសជូតកៅអីឱ្យក្មេងតែប៉ុណ្ណោះ។

គាត់បាននិយាយថា នៅពេលនោះគាត់ពិតជាខ្វះការយកចិត្តទុកដាក់ណាស់ ព្រោះគាត់គ្រាន់តែប្រើ ក្រដាសសើមជូតកៅអីឱ្យក្មេងតែបន្តិចប៉ុណ្ណោះ ដោយមិនបានប្រើប្រាស់ទឹកសម្អាតអីទេ។ ក្រោយមកកូនរបស់គាត់ក៏អង្គុយចុះ ហើយនាងមិនអីទេ។

បន្ទាប់ពីនាងអង្គុយចុះមិនយូរប៉ុន្មាន គាត់ក៏ចាប់អារម្មណ៍ឃើញនាងឡើងកន្ទួលក្រហមបន្តិច ដោយគិតក្នុងចិត្តថា ស្មានតែមូសខាំ។

រួចពេលទៅដល់ផ្ទះ ទើបគាត់ពិនិត្យកូនស្រីគាត់ម្តងទៀត ស្រាប់តែឃើញកន្ទួលក្រហម រមាស់ពេញខ្លួនយកតែម្តង ធ្វើឱ្យគាត់បារម្ភជាខ្លាំង។

ទើបគាត់យកកូនទៅឱ្យគ្រូពេទ្យពិនិត្យជាបន្ទាន់។ ក្រោយមកគ្រូពេទ្យបានបញ្ជាក់ថា មូលហេតុដែលក្មេងនេះមានអាឡែស៊ីស្បែកបែបនេះ គឺមកពីធូលីដី និងមេរោគដែលជាប់នៅនឹងកៅអីដែលគេអង្គុយនោះហើយ។

យ៉ាងណាមិញ គ្រូពេទ្យបានផ្តល់ជាដំបូន្មានថា មុនពេលឱ្យកូនរបស់អ្នកអង្គុយកៅអី ជាពិសេសកៅអីហូបអីនៅខាងក្រៅនោះ សូមយកទឹកសម្អាត សម្អាតវាឱ្យបានត្រឹមត្រូវផង ព្រោះស្បែកក្មេងងាយនឹងប្រតិកម្មខ្លាំងជាងស្បែកមនុស្សចាស់៕

រូបភាពកូនរបស់គាត់អាឡែស៊ីស្បែក ព្រោះតែមិនបានសម្អាតកៅអីឱ្យបានត្រឹមត្រូវ
រូបភាពកូនរបស់គាត់អាឡែស៊ីស្បែក ព្រោះតែមិនបានសម្អាតកៅអីឱ្យបានត្រឹមត្រូវ
រូបភាពកូនរបស់គាត់អាឡែស៊ីស្បែក ព្រោះតែមិនបានសម្អាតកៅអីឱ្យបានត្រឹមត្រូវ
រូបភាពកូនរបស់គាត់អាឡែស៊ីស្បែក ព្រោះតែមិនបានសម្អាតកៅអីឱ្យបានត្រឹមត្រូវ
រូបភាពកូនរបស់គាត់អាឡែស៊ីស្បែក ព្រោះតែមិនបានសម្អាតកៅអីឱ្យបានត្រឹមត្រូវ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]