ចិន៖ ស្រ្តីវ័យចំណាស់ម្នាក់បានរត់កាន់កង់ចូលក្រោមឡាន ធ្វើពុតជាគ្រោះថ្នាក់ចរាចរណ៍ ដើម្បីចង់បានសំណងពីម្ចាស់រថយន្ដ។ 

អ្នកស្រីTangលូនចូលក្រោមឡាន

ប្រភពបានឲ្យដឹងថា វីដេអូដែលបានថតដោយកាមេរ៉ាសុវត្ថិភាព បានថតជាប់នូវសកម្មភាពរបស់ស្រ្តីឈ្មោះថា Tang កាន់កង់រត់ចូលឡាន កាលពីថ្ងៃទី៤ ខែកក្កដាកន្លងទៅនេះ។

យោងតាមវីដេអូ នៅពេលដែលឡានបត់ផ្លូវកែង អ្នកស្រី Tang បានបោះកង់ទៅលើដី ភ្លាមនោះឡានក៏បានឈប់ រួចគាត់បានផ្តួលខ្លួនទៅក្រោមឡាន ធ្វើដូចជាគាត់ត្រូវឡានបុកអីចឹង។ 

ប្រភពបានឲ្យដឹងទៀតថា អ្នកស្រី Tang បានធ្វើពុតជាគ្រោះថ្នាក់ចរាចរណ៍ ព្រោះគាត់មានទំនាស់មុខជំនួញជាមួយអ្នកបើកឡាននោះ ដើម្បីចង់សងសឹក។ បន្ទាប់ពីមានហេតុការណ៍នោះកើតឡើង អ្នកស្រី Tang ក៏បានទូរស័ព្ទទៅកាន់ប៉ូលិស និងអះអាងថាគាត់ជាជនរងគ្រោះកំពុងមានរបួស។ នៅពេលដែលប៉ូលិសមកដល់ គាត់បានស្រែកថ្ងូរឈឺចាប់ពេញខ្លួនប្រាណ។ ទោះបីជាយ៉ាងណាក៏ដោយ ប៉ូលិសបានឆែកមើលកាមេរ៉ាសុវត្ថិភាព និងបានដឹងការពិតថាអ្នកស្រី Tang ធ្វើពុត។

ប៉ូលិសបានឲ្យដឹងថា ចំពោះការដាក់ទោសអ្នកស្រី Tang មិនទាន់ច្បាស់ទេ គឺកំពុងស្ថិតក្នុងការដោះស្រាយ៕

សូមទស្សនាវីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]