ភ្នំពេញ៖ មិនត្រឹមតែជា Brand ទូរស័ព្ទ ដែលមានកំពុងមានឈ្មោះបោះសម្លេងនៅក្នុងទីផ្សារកម្ពុជាប៉ុណ្ណោះទេ មកដល់ពេលនេះក្រុមហ៊ុនទូរស័ព្ទវៃឆ្លាត OPPO បានកំពុងតែដំណើរការកម្មវិធីដ៏ល្អប្រពៃមួយសម្រាប់ចូលរួមលើកស្ទួយនូវវប្បធម៌ អរិយធម៌ខ្មែរ នៅក្នុងព្រះរាជាណាចក្រកម្ពុជាដ៏សម្បូរបែប ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ នេះ។ “OPPO Photography Academy” គឺជាឈ្មោះសមាគមថតរូបមួយ ដែលក្រុមហ៊ុន OPPO បានប្រកាសបើកជាផ្លូវការដំណាលគ្នាជាមួយវត្តមានទូរស័ព្ទស៊េរីថ្មី OPPO Reno Series កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩ នៅក្នុងប្រទេសកម្ពុជា ក្រោមអធិបតីភាពឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានកម្ពុជា។ 

OPPO Photography Academy

ហើយរហូតមកដល់ពេលនេះស៊េរីថ្មីរបស់ OPPO នៅតែមានការគាំទ្រខ្លាំងពីសំណាក់អ្នកប្រើប្រាស់ទូរស័ព្ទដៃ ហើយនៅថ្ងៃនេះទៀតសោតសមាគមថតរូបផ្លូវការ OPPO Photography Academy បានប្រកាសថា ខ្លួននឹងទៅកាន់ខេត្តសៀមរាប ដើម្បីផ្តិតយករូបភាពដ៏ប្រណិត និងប្រកបដោយភាពច្នៃប្រឌិតខ្ពស់របស់ក្រុមអ្នកជំនាញថតរូបល្បីៗ ជាមួយនឹងតារាតំណាងទូរស័ព្ទដៃ OPPO ដោយការប្រើប្រាស់ទូរស័ព្ទ OPPO Reno 10X Zoom (60X Digital Zoom) ដើម្បីស្វែងរករូបភាពអាថ៌កំបាំងដ៏ល្អឯកចេញពីប្រាង្គប្រាសាទបុរាណខ្មែរ (Temple) បរិស្ថានធម្មជាតិដ៏បរិសុទ្ធនៅគ្រប់ច្រកល្ហក (Environmental) និងរបៀបនៃការរស់នៅរបស់ប្រជាពលដ្ឋខ្មែរនៅតាមទីជនបទដាច់ស្រយាល (People) ដែលយើងគ្រប់គ្នាជាទូទៅកម្រនឹងបានឃើញដោយផ្ទាល់ភ្នែក។ 

យោងតាមអ្នកការឲ្យដឹងរបស់ប្រធានផ្នែកផ្សព្វផ្សាយនៃក្រុមហ៊ុន OPPO បាននិយាយថា នេះជាបេសកម្មដំបូងដែលសមាគម OPPO Photography Academy បានចាប់ផ្តើម ហើយមូលហេតុនៃការជ្រើសរើសខេត្តសៀមរាបជាខេត្តគោលដៅដំបូង គឺដោយសារតែខេត្តនេះ ជាខេត្តអច្ឆរិយៈដែលសម្បូរទៅដោយវប្បធម៌ អរិយធម៌ ប្រពៃណីជាតិសាសន៍ខ្មែរដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន។

ហើយក្រុមហ៊ុន OPPO ពិតជាមានមោទនភាពដែលបានចូលរួមចំណែកតូចមួយ ក្នុងការផ្សព្វផ្សាយរូបភាពដ៏សម្បូរបែបរបស់កម្ពុជា ដែលជាព្រះរាជាណាចក្រអច្ឆរិយៈ និងជាទីមោទនភាពរបស់ស្រទាប់យុវវ័យខ្មែរ កំពុងតែល្បីសុសសាយនៅលើឆាកអន្តរជាតិទៅកាន់ពិភពលោក និងជាការចូលរួមចំណែកលើកស្ទួយសេដ្ឋកិច្ចកម្ពុជាបានផងដែរ។

OPPO Photography Academy

សូមបញ្ជាក់ថា “OPPO Photography Academy” គឺជាសមាគមថតរូបមួយដែលបង្កើតឡើងដោយក្រុមហ៊ុនទូរស័ព្ទចល័ត OPPO ដោយសមាគមថតរូបមួយនេះនឹងផ្តល់ឱកាសសម្រាប់អ្នកដែលមាននិស្ស័យ និងស្រលាញ់ការថតរូបខ្លាំងនៅក្នុងប្រទេសកម្ពុជា បានចូលសិក្សាជំនាញថតរូបល្អៗ បង្កើននូវគំនិតច្នៃប្រឌិតថ្មីៗរបស់ពួកគេ ដើម្បីបង្ហាញទៅកាន់ពិភពលោក តាមរយៈសមាគម ដែលបង្កើតឡើងជាផ្លូវការរបស់ក្រុមហ៊ុន OPPO ប្រចាំនៅកម្ពុជា។

ហើយ “OPPO Photography Academy” មានទស្សនៈវិស័យជួយដល់អ្នកដែលស្រលាញ់ការថតរូបទាំងអស់នៅក្នុងប្រទេសកម្ពុជា ឲ្យទទួលបានឱកាសកាន់តែងាយស្រួលក្នុងការបង្ហាញពីស្នាដៃថតរូបភាពដ៏ស្រស់ស្អាតនៃវប្បធម៌ ប្រពៃណីដ៏សម្បូរបែបនៅក្នុងប្រទេសកម្ពុជាទៅកាន់ពិភពលោក ប្រកបដោយសិល្បៈច្នៃប្រឌិត និង មានគុណភាពខ្ពស់ ហើយសមាគមនេះកំពុងតែប្រតិបត្តិការលើបេសកម្មប្រមូលផ្តុំអ្នកដែលមានឆន្ទៈក្នុងការថតរូបភាព ឬប្រមូលផ្តុំក្រុមអ្នកដែលស្រលាញ់ការថតរូបដូចគ្នា មកជួបប្រជុំគ្នាតែមួយនៅក្នុងសមាគមនេះ ដើម្បីជម្រុញ និងពន្លឿនជំនាញថតរូបប្រកបដោយគំនិតច្នៃប្រឌិតខ្ពស់នៅក្នុងប្រទេសកម្ពុជា។

ប្រសិនបើលោកអ្នកចង់ជ្រាបច្បាស់អំពីសកម្មភាពនៃសមាគមនេះ សូមចូលទៅកាន់ Page ផ្លូវការ https://web.facebook.com/oppoacademykh៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]