កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី៩ ខែកក្កដាកន្លងទៅខាងផលិតកម្មC-Jes Entertainment បានបង្ហោះរូបថតប៉ុន្មានសន្លឹករបស់ តារាសម្តែងស្រីវ័យក្មេងរបស់ពួកគេនៅលើInstagram ផ្លូវការរបស់ក្រុមហ៊ុន។

ពួកគេបានបង្ហោះរូប តារាសម្តែងស្រីវ័យក្មេង Jin ji Hee ដែលនាងធ្លាប់បានបង្ហាញខ្លួន ក្នុងរឿង «High Kic Through the Roof» ដែលមានចរិតកាច និងក្រម៉ិចក្រមើម បានយ៉ាងសាកសម ។ ពេលនេះនាងបានធំពេញរូបពេញរាងហើយ ហើយ​អ្នក​គាំ​ទ្រ​ក៏​បាន​សរសើរ ​មិន​ដាច់​ពី​មាត់​ពី​សម្រស់ដ៏​ស្រស់ស្អាតខ្លាំងរបស់​នាង​ គ្រប់​គ្នា​បាន​និយាយ​ថា​ មើលសឹងតែមិនស្គាល់ ស្រស់ស្អាតជាងពីពេលនាងនៅក្មេងទៅទៀត ។

គួរបញ្ជាក់ផងដែរថា តារាសម្តែងស្រីវ័យក្មេង Jin ji Hee បានចាប់ផ្តើមអាជីពសម្តែងរបស់នាង តាំងពីពេលដែលនាងមានអាយុបាន៥ឆ្នាំមកម្លេះ ហើយនាងត្រូវបានទស្សនិកជនទូទៅ ស្គាល់តាមរយៈខ្សែភាពយន្ត «High Kic Through the Roof» ក្នុងឆ្នាំ២០០៩។

សព្វថ្ងៃ Jin ji Hee ជានិស្សិតឆ្នាំទីមួយក្នុងសាកលវិទ្យាល័យDongguk ក្នុងមហា​វិទ្យាល័យ «ល្ខោននិង ភាពយន្ត»។ នាងក៏បានបង្ហោះសារមួយ​ ជូនទៅអ្នកគាំទ្រអំពីការសិក្សារបស់នាងផងដែរថា”ខ្ញុំចង់ធ្វើឲ្យបានល្អក្នុងសាលាដូច្នេះ ខ្ញុំបានខំសិក្សាយ៉ាងខ្លាំង។ ក្នុងពេលឆមាសទី២ នៃឆ្នាំសិក្សាទី១របស់ខ្ញុំ, ខ្ញុំបានទទួលបាននិទ្ទេសA+ លើគ្រប់​មុខជំនាញទាំងអស់ នៅក្នុងថ្នាក់របស់ខ្ញុំ ហើយខ្ញុំក៏ទទួលបានលេខមួយ ប្រចាំមហាវិទ្យាល័យរបស់ខ្ញុំផងដែរ។”៕ 

Jin ji Hee ក្នុងឈុត​រឿង​«High Kic Through the Roof»
Jin ji Hee ក្នុងឈុត​រឿង​«High Kic Through the Roof»
Jin ji Heeកាលនៅ​ពី​ក្មេង​
Jin ji Heeកាលនៅ​ពី​ក្មេង​និង​បច្ចុប្បន្ន
Jin ji Heeបច្ចុប្បន្ន
Jin ji Heeបច្ចុប្បន្ន
Jin ji Heeបច្ចុប្បន្ន
Jin ji Heeបច្ចុប្បន្ន
Jin ji Heeកាលនៅ​ពី​ក្មេង​និង​បច្ចុប្បន្ន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]