កូរ៉េខាងត្បូង៖ World Tour Concert របស់ក្រុម BLACKPINK អាចបញ្ជាក់ឲ្យអ្នកគាំទ្រឃើញថា ពួកគេគឺជាក្រុមនារីដែលកំពុងមានភាពល្បីល្បាញខ្លាំងទូទាំងពិភពលោក ជាមួយនឹងការរកចំណូលពីការលក់សំបុត្រស្ទើរតែនឹកស្មានមិនដល់។

ថ្មីៗនេះក្រុមចម្រៀង BLACKPINK ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ផលិតកម្ម YG បានបំបែកកំណត់ត្រាក្រុមនារីបរទេសល្បីៗចំនួនបីក្រុម ដែលមានដូចជាក្រុម Pussycat Dolls ក្រុម Dixie Chicks និងក្រុម Spice Girls ដែលក្រុមទាំងនេះ បានជាប់កំណត់ត្រាក្នុងការរកបានចំណូលពីការលក់សំបុត្ររហូតដល់ ១លានដូល្លារក្នុងសហរដ្ឋអាមេរិច ក្នុងការប្រគំតន្ត្រីតែមួយប៉ុណ្ណោះ។ ឯចំណែកកាលពីប៉ុន្មានថ្ងៃមុន ក្នុងទីក្រុង Sydney ក្រុម BLACKPINK រកបានចំណូលពីការលក់សំបុត្ររហូតដល់ ១លាន៥៤ម៉ឺនដូល្លារ ដែលកំណត់ត្រានេះមានតែពីរក្រុមប៉ុណ្ណោះដែលអាចធ្វើបានគឺក្រុម Dixie Chicks និងក្រុម Pussycat Dolls។

ទោះជាយ៉ាងណាក្តី ចំពោះកំណត់ត្រាដែលក្រុម BLACKPINK ទើបតែបំបែកបាននេះដែរ ពិតជាធ្វើឲ្យអ្នកគាំទ្រស្ងប់ស្ងែងខ្លាំងមែនទែន ព្រោះមិននឹកស្មានថា សន្ទុះប្រជាប្រិយភាពរបស់ក្រុម BLACKPINK កាន់តែខ្លាំងរហូតបំបែកកំណត់ត្រារបស់ក្រុមតារាបរទេសល្បីៗ បានយ៉ាងស្រួលបែបនេះ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?  

ក្រុម Pussycat Dolls
ក្រុមDixie Chicks
ក្រុម BLACKPINK
ក្រុម BLACKPINK
ការប្រគំតន្ត្រីរបស់ ក្រុម BLACKPINK
ចំនួនចំណូលដែលរកបានរបស់ក្រុម BLACKPINK

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]