កូរ៉េខាងត្បូង៖ ប្រិយមិត្តនិយមតាមដាន ទស្សនាខ្សែភាពយន្តភាគកូរ៉េ ប្រាកដជាបានស្គាល់ពីតារាស្រី​ ដ៏ល្បីល្បាញគឺ អ្នកនាងGoo Hye Sun ដែលស្គាល់ថា គីម ចាន់ឌី តាមរយៈរឿង «Boy Over Flower»។

ប៉ុន្តែ ស្រាប់តែថ្មីៗនេះ គីម ចាន់ឌី ធ្វើឲ្យមហាជន ភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីឃើញរូបរាងកាយ ដ៏ផ្លាស់ប្ដូរ ខុសប្លែកឆ្ងាយ ពីពេលមុន។ ក្នុងនោះដែរ នាងហាក់បីដូចជា ឡើងសាច់ជាងមុន ដោយហ្វេនៗខ្លះ បានសង្ស័យថា តារាកូរ៉េរូបនេះ កំពុងពរពោះកូនក្នុងផ្ទៃទៀតផង។

ជាក់ស្ដែង កាលពីម្សិលមិញ គីម ចាន់ឌី បានបង្ហាញវត្តមាន ក្នងកិច្ចសម្ភាសន៍មួយ ដើម្បីណែនាំនូវ ប្រលោមលោកថ្មីមួយ របស់នាង។ ក្នុងពេលនោះដែរ គីម ចាន់ឌី បានសារភាពថា ឥឡូវនេះ ទម្ងន់របស់នាង មានការកើនឡើង រហូតដល់ទៅ១៣គីឡូក្រាមឯណោះ ជាហេតុដែលមុខរបស់នាងមូល និងដងខ្លួនមើលទៅ ធាត់ជាងមុនយ៉ាងខ្លាំង។

នាងក៏បានបញ្ជាក់ពី មូលហេតុដែលធ្វើឲ្យរាងកាយ មានការប្រែប្រួលបែបនេះដែរ ដោយសារតែ ប្ដីរបស់នាងគឺលោក Ahn Jae Hyn តែម្នាក់គត់។ គីម ចាន់ឌី បានបន្ថែមទៀតថា ស្វាមីរបស់នាង ចូលចិត្តសាច់មាន់ខ្លាំងណាស់ ជាហេតុធ្វើឲ្យនាង ត្រូវញាំតាម Ahn Jae Hyunដែរ ហើយព្រោះតែញាំសាច់ច្រើន ទើបនាងឡើងគីឡូច្រើនបែបនេះ។

យ៉ាងណាមិញ បើទោះបីជា គីម ចាន់ឌី រាងមានសាច់ជាងមុន បែបណាក៏ដោយ ក៏នាងនៅតែមើលទៅ ស្រស់ស្អាតនិង មានសម្រស់លេចធ្លោដដែល៕ 

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖ 

រូបភាព Goo Hye Sun ពេលមិនទាន់ឡើងទម្ងន់
រូបភាព Goo Hye Sun ពេលមិនទាន់ឡើងទម្ងន់
រូបភាព Goo Hye Sun ពេលមិនទាន់ឡើងទម្ងន់
Goo Hye Sun ​និងស្វាមី
Goo Hye Sun ​និងស្វាមី
រូបភាពពេលGoo Hye Sun ឡើង១៣គីឡូ
រូបភាពពេលGoo Hye Sun ឡើង១៣គីឡូ
រូបភាពពេលGoo Hye Sun ឡើង១៣គីឡូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]