ភ្នំពេញ៖ ដូចដែលប្រិយមិត្តបានជ្រាបរួចមកថា ក្នុងពេលបច្ចុប្បន្ននេះពិធីការិនីស្រីវ័យ៣៨ឆ្នាំអ្នកនាង គង់ សុជាតិ នៅតែក្ដាប់បានការងារសិល្បៈយ៉ាងច្រើន មិនចាញ់តារាវ័យក្មេងស្រីៗប៉ុន្មាននោះទេ នេះបើមើលតាមការបង្ហោះរបស់នាង នាពេលកន្លែងមក។

ជាមួយគ្នានេះ អ្នកនាង គង់ សុជាតិ ត្រូវបានគេចាប់ទុកថា ជាតារាស្រីស្រស់សោភា ដែលមិនចាស់តាមអាយុ និងកើបលុយពីវិស័យសិល្បៈបានយ៉ាងច្រើនផងដែរ ។

ជាក់ស្ដែង កាលពីថ្មីៗនេះបើកាបង្ហោះរបស់អ្នកនាង គង់ សុជាតិ នៅលើគណនីអ៊ីនស្តារក្រាមផ្លូវការរបស់ខ្លួន ជាមួយនឹងកូនស្រី ក្នុងក្លឹបហាត់ប្រាណមួយកន្លែង ធ្វើឲ្យបណ្ដាប្រិយមិត្តមានការចាប់អារម្មណ៍ខ្លាំងមែនទែន ។

លើសពីនេះទៅទៀតនោះ គឺអ្នកនាង គង់ សុជាតិ បានបង្ហាញរូបភាពជាច្រើន ជាមួយនឹងឈុតហាត់ប្រាណរបស់ខ្លួន អមទៅដោយដងខ្លួនយ៉ាងស្រឡូនស្រស់ស្អាត ដែលធ្វើឲ្យបណ្ដាអ្នកគាំទ្របើកភ្នែកធំៗ ព្រមទាំងលាន់មាត់សរសើទៅកាន់អ្នកនាង គង់ សុជាតិគ្រប់ៗគ្នាតែម្ដង។

គួរឲ្យដឹងផងដែរថា បើទោះបីជាក្នុងពេលបច្ចុប្បនេះអ្នកនាង គង់ សុជាតិ មានកូនចង់ប៉ុនៗខ្លួន និងមានភាពមមាញឹកជាមួយនឹងការងារសិល្បៈយ៉ាងច្រើន ក៏ពិតមែនតែពិធីការិនី ដ៏មានប្រជាប្រិយភាពរូបនេះ នៅតែថែរក្សារាងបានយ៉ាងស្អាតមិនចាញ់ក្រមុំៗឡើយ៕

តោះទៅទស្សនារូបភាពទាំងអស់គ្នា៖

គង់ សុជាតិ
គង់ សុជាតិ
គង់ សុជាតិ
គង់ សុជាតិ
គង់ សុជាតិ
គង់ សុជាតិ
គង់ សុជាតិ
គង់ សុជាតិ
គង់ សុជាតិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គង់ សុជាតិ