ភ្នំពេញ៖ អប់ ស៊ី ឌាន (Obsidian) ជាផលិតផលថែរក្សាសក់លេខ១ ដែលនាំចូលពីប្រទេសកូរ៉េ អស់រយៈពេលជាច្រើនឆ្នាំមកហើយទទួលបានការគាំទ្រពីសំណាក់ហាងអ៊ុតសក់ជាច្រើនទូទាំង ២៥ ខេត្តក្រុងនៃប្រទេសកម្ពុជា។ ដោយឃើញកំណើននៃការប្រើប្រាស់កាន់តែច្រើនហើយចង់ឲ្យហាងអ៊ុតសក់ទាំងអស់កាន់តែមានជំនាញ និងបច្ចេកទេសថ្មីៗផងនោះ ក្រុមហ៊ុនបានបង្កើតកម្មវិធីបណ្តុះបណ្តាលនេះឡើង។

នៅថ្ងៃទី ០៩ ខែកក្តដា ឆ្នាំ ២០១៩ កន្លងទៅនេះ នៅភោជនីយដ្ឋាន ទន្លេបាសាក់ ២ ក្រុមហ៊ុនបានអញ្ជើញគ្រូបច្ចេកទេសជំនាញផ្នែកសក់ របស់រោងចក្រ អប់ ស៊ី ឌាន(Obsidian) ពីប្រទេស កូរ៉េ ដើម្បីបង្ហាត់បង្រៀនជំនាញថ្មីៗ និងបច្ចេកទេស ការលាបពណ៍សក់ អ៊ុតសក់រួញ ដល់ហាងអ៊ុតសក់ ដើម្បីឲ្យការប្រើសប្រាស់ផលិតផលកាន់តែមានប្រសិទ្ធភាពខ្ពស់។ 

កម្មវិធីបណ្តុះបណ្តាលបច្ចេកទេស លាបពណ៌សក់ និង អ៊ុតសក់
កម្មវិធីបណ្តុះបណ្តាលបច្ចេកទេស លាបពណ៌សក់ និង អ៊ុតសក់

ក្នុងការលាបពណ៌សក់ អ្នកគ្រូ បានឲ្យដឹងថាផលិតផលសុទ្ធតែជាប្រភេទថ្នាំ ដែល៖

- មិនប៉ះពាល់ ដល់ស្បែកក្បាល និង សុខភាព
- មិនមានជាតិអាម៉ូញាក់
- មានសារជាតិប្រូតេអ៊ីន ជួយបំប៉ន និង ព្យាបាលសរសៃរសក់
- ជាពិសេសអាចដោះដូរពណ៍បានលឿន ដោយមិនមានការខូចសក់។

ចំណែកថ្នាំអ៊ុតសក់វិញ ដើម្បីឲ្យមានប្រសិទ្ធភាពខ្ពស់ដោយ៖

- ទឹកថ្នាំមានប្រសិទ្ធភាពខ្ពស់ ក្នុងការធ្វើឲ្យសក់រួញស្អាត ដូចធម្មជាតិ
- មិនបណ្តាលឲ្យសក់ឆេះ ឫ ជ្រុះទេ
- មិនប៉ះពាល់ ដល់ស្បែកក្បាល និង សុខភាព
- ជាពិសេសពេលអ៊ុតហើយ ធ្វើឲ្យសក់ទន់រលោង ឫជាប់ភ្លីបានល្អ។

តាមការឲ្យដឹងពីអ្នកគ្រប់គ្រងរបស់ក្រុមហ៊ុន ផលិតផលរបស់ក្រុមហ៊ុនសុទ្ធតែចម្រាញ់ចេញភាគច្រើនពីរុក្ខជាតិតាមបច្ចេកទេសទំនើប និង គុណភាពខ្ពស់ តាមស្តង់ដារអន្តរជាតិ។ គ្រប់ផលិតផលទាំងអស់ តែងតែគិតអំពី សុខភាពរបស់អ្នកប្រើប្រាស់ និងមិនជះឥទិ្ធពលត្រលប់មកវិញឡើយ។ ផលិតផលទាំងអស់ មានប្រើនៅគ្រប់ទីកន្លែងតាម ហាងអ៊ុតសក់ ក្នុងរាធានី និងបណ្តា ២៥ ខេត្តក្រុង ។ ផលិតផល អប់ ស៊ី ឌាន (Obsidian) ទាំងអស់មិនត្រឹមតែមានប្រើប្រាស់នៅក្នុងប្រទេសកម្ពុជានោះទេ ថែមទាំងបានប្រើប្រាស់តាម បណ្តាប្រទេសផ្សេងៗ នៅទ្វីបអាមេរិក អ៊ឺរ៉ុប អាស៊ី និងនៅប្រទេសកូរ៉េផ្ទាល់ ដែលទទួលបានការគាំទ្រពីអតិថិជនជាច្រើន ជាពិសេសសម្រាប់ហាងអ៊ុតសក់ ដែលគិតពីសុខភាពសក់ និងស្បែកក្បាលរបស់អតិថិជន ។  

កម្មវិធីបណ្តុះបណ្តាលបច្ចេកទេស លាបពណ៌សក់ និង អ៊ុតសក់
កម្មវិធីបណ្តុះបណ្តាលបច្ចេកទេស លាបពណ៌សក់ និង អ៊ុតសក់

ជាចុងក្រោយ ក្រុមហ៊ុន បានថ្លែងអំណរគុណដល់អតិថិជនទាំងអស់ ដែលតែងតែគាំទ្រផលិតផល អប់ ស៊ី ឌាន (Obsidian) និងហាងអ៊ុតសក់ទាំងអស់ដែលបានចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាលមួយនេះ ។ ក្រុមហ៊ុនមានមោទនភាពយ៉ាងខ្លាំងចំពោះហាងអ៊ុតសក់ ទាំងអស់ដែលខិតខំសិក្សាជ្រាវជ្រាវពីចំណេះដឹង និងជំនាញបន្ថែម និងចេះចែករំលែកចំណេះដឹងឲ្យគ្នាទៅវិញទៅមក។ ក្រុមហ៊ុនក៏បានសំណូមពរដល់ហាងអ៊ុតសក់ទាំងអស់ ឲ្យត្រួតពិនិត្យប្រភព និងគុណភាពផលិតផលឲ្យបានច្បាស់លាស់មុននឹងយកមកប្រើនៅក្នុងហ៊ាង ដើម្បីកុំឲ្យប៉ះពាល់ដល់សុខភាពអតិថិជនរបស់យើងទាំងអស់គ្នា៕  

កម្មវិធីបណ្តុះបណ្តាលបច្ចេកទេស លាបពណ៌សក់ និង អ៊ុតសក់
កម្មវិធីបណ្តុះបណ្តាលបច្ចេកទេស លាបពណ៌សក់ និង អ៊ុតសក់
កម្មវិធីបណ្តុះបណ្តាលបច្ចេកទេស លាបពណ៌សក់ និង អ៊ុតសក់
កម្មវិធីបណ្តុះបណ្តាលបច្ចេកទេស លាបពណ៌សក់ និង អ៊ុតសក់
កម្មវិធីបណ្តុះបណ្តាលបច្ចេកទេស លាបពណ៌សក់ និង អ៊ុតសក់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]