ចិន៖ ក្មេងប្រុសតូចអាយុ២ឆ្នាំបានជាប់ដៃម្ខាងទៅនឹងជណ្ដើរយន្ដដែលកំពុងដំណើរការ។ ហេតុការណ៍នោះបានកើតឡើងនៅផ្សារទំនើប City Star Shopping Center ក្នុងខេត្តHunan ប្រទេសចិន។ 

ក្មេងប្រុសកំពុងជាប់ដៃ

យោងតាមវីដេអូ ខណៈពេលកូនប្រុសនិងម្ដាយកំពុងនៅលើជណ្ដើរយន្ដចុះមកជាន់ក្រោម ក្មេងប្រុសតូចនោះបានជាប់ដៃខាងស្ដាំទៅនឹងជណ្ដើរយន្ត ធ្វើឲ្យម្ដាយភ័យស្លន់ស្លោរ ស្រែកឲ្យគេជួយ។ សំណាងល្អភ្លាមៗនោះ សន្ដិសុខបានរត់ទៅចុចប៊ូតុងបញ្ឈប់ជណ្ដើរយន្ដទាន់ពេល។

ប្រភពបានឲ្យដឹងថា ក្រុមជួយសង្គ្រោះបានមកដល់កន្លែងកើតហេតុ និងចំណាយអស់រយៈពេល៣០នាទីក្នុងការសង្គ្រោះក្មេងប្រុសនោះ រួចក៏បញ្ជូនទៅកាន់មន្ទីរពេទ្យ។

បុរសម្នាក់មកពីខាងក្រុមជួយសង្គ្រោះបាននិយាយថា «នៅពេលក្រុមពួកខ្ញុំមកដល់កន្លែងកើតហេតុ ក្មេងប្រុសនោះយំមិនឈប់សោះ។ ខ្ញុំបានលួងលោមគេមិនឲ្យយំ ក្មេងនោះពិតជាក្លាហានណាស់ខំស៊ូទ្រាំនឹងការឈឺចាប់។ ពួកខ្ញុំបានប្រើឧបករណ៍ដែកកាប់ធំៗគាស់ជណ្ដើរយន្តឲ្យមានប្រហោង ដើម្បីឲ្យដៃក្មេងអាចដកចេញមកបាន។  ពេលដែលខ្ញុំលើកបីគេចូលឡានសង្គ្រោះបន្ទាន់ គេថែមទាំងនិយាយពាក្យអរគុណមកកាន់ខ្ញុំទៀតផង។» 

ប្រភពបានឲ្យដឹងទៀតថា ក្មេងប្រុសនោះមិនមានរបួសធ្ងន់ធ្ងរទេ សំណាងល្អដែលសន្តិសុខនៅកន្លែងកើតហេតុរត់ទៅចុចប៊ូតុងបញ្ឈប់ជណ្ដើរយន្ដទាន់ពេល។ ២ឬ៣វិនាទីទៀតតែប៉ុណ្ណោះ បើមិនចុចប៊ូតុងបញ្ឈប់ទេ ក្មេងតូចនោះនឹងអាចមានគ្រោះថ្នាក់ឈានដល់ការបាក់ឆ្អឹងបាន៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖ 

សកម្មភាពកំពុងជួយសង្គ្រោះ
សកម្មភាពកំពុងជួយសង្គ្រោះ
ប្រហោងដែលបានគាស់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]