អេស្ប៉ាញ៖ ក្លិបយក្សនៅអេស្ប៉ាញ Real Madrid បានបង្ហាញនូវ វត្តមានកីឡាករថ្មីមួយរូបទៀតកាលពីម្សិលមិញនេះគឺ ខ្សែការពារ Eder Militao ដែលទិញមកពីក្លិបនៅព័រទុយហ្គាល់ Porto។

កីឡាករ Eder Militao

Militao ត្រូវបាន Real Madrid យល់ព្រមតម្លៃខ្លួន ៥០លានអឺរ៉ូជាមួយ Porto តាំងពីខែមីនា មកម្ល៉េះដោយរូបគេមកចូលរួមជាមួយ Real Madrid ក្នុងនាមជាកីឡាករទីប្រាំហើយ ដែល Real Madrid នាំចូលបន្ទាប់ពី Eden Hazard, Luka Jovic, Mendy និង Rodrygo។

កីឡាករ Eder Militao ពេលតេស្ដសុខភាពជាមួយ Real Madrid

យុវជនរបស់ Sao Paulo វ័យ ២១ឆ្នាំរូបនេះ ធ្លាប់លេងឲ្យក្លិបរបស់ប្រេស៊ីល Sao Paulo ឈុតធំ មុននឹងពនេចរមកកាន់ទឹកដីព័រទុយហ្គាល់ជាមួយ Porto កាលពីរដូវកាលមុន (២០១៨-២០១៩) ដោយចូលលេងបាន ២៩ប្រកួត និងរកគ្រាប់បាល់បាន ៣គ្រាប់។ បង្ហាញខ្លួនមិនដល់មួយរដូវកាលផង ក៏ត្រូវក្លិបដែលដឹកនាំដោយលោក Zidane ចំណាយប្រាក់ទិញរូបគេយកមកលេងនៅទឹកដីអេស្ប៉ាញ។  

កីឡាករ Eder Militao

ជាមួយក្រុមជម្រើសជាតិប្រេស៊ីលវិញ Eder Militao ធ្លាប់ជាប់ឈុតយុវជន U-17 និងឈុតធំរបស់ប្រេស៊ីល ហើយកាលពីពេលថ្មីៗនេះរូបគេក៏បានជួយឲ្យក្រុមជម្រើសជាតិប្រេស៊ីលឈ្នះពាន Copa America ជាលើកទី ៩ ផងដែរ។ 

កីឡាករ Eder Militao

គួរបញ្ជាក់ផងដែរថា ក្រៅពីលេងក្នុងនាមជាខ្សែការពារ កីឡាករកម្ពស់ ១.៨៧ម៉ែត្រ Eder Militao ក៏អាចបំពេញតួនាទីជាខ្សែបម្រើការពារបានផងដែរ៕

តោះទៅទស្សនាវីដេអូ នៃការបង្ហាញខ្លួនផ្លូវការជាមួយ Real Madrid​ របស់កីឡាករ Eder Milatao!!

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]