កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី ១០ ម្សិលមិញនេះ មានសេចក្តីរាយការណ៍ថាតារាសម្តែងរូបសង្ហាដ៏មានប្រជាប្រិយភាពលោក Kang Ji Hwan ត្រូវបានចាប់ខ្លួនជាបន្ទាន់ពីបទរំលោភលើនារីពីររូបដែលជាមិត្តរួមការងាររបស់ខ្លួន ខណៈពេលនារីពីរនាក់នោះបានទៅផឹកស៊ីនៅផ្ទះរបស់លោក។ ហើយអំឡុងពេលនេះ សំនុំរឿងដ៏ក្តៅគគុកនេះ កំពុងតែស្ថិតនៅ ក្រោមការស៊ើបអង្កេតរបស់ប៉ូលីសផងដែរ។

គ្រាន់តែរឿងរ៉ាវពីបទរំលោភនេះមិនទាន់បានប៉ុន្មានផង ស្រាប់តែបញ្ហាមួយទៀតបានកើតជាន់មកលើលោក Kang Ji Hwan បន្ថែមទៀត ក្រោយបែកធ្លាយរូបភាពនៅលើគ្រែរបស់លោកជាមួយនារីម្នាក់ដែលជាជនជាតិហ្វីលីពីន ដោយរូបនាងបានបង្ហោះតាំងពី៥ឆ្នាំមុនមកម្ល៉េះ ដោយសរសេរសារភ្ជាប់មកថា “កំពុងគេងជាតារាសម្តែងកូរ៉េលោក Ji Hwan kang”

ក្រោយមក បន្ទាប់ពីផ្ទុះអំពីរូបភាពនេះបន្ថែមទៀត ក្រុមហ៊ុនរបស់លោក Kang Ji Hwan ក៏បានចេញមុខបកស្រាយ និងពន្យល់ថារូបថតនោះ គឺជាប្រពន្ធរបស់មគ្គុទេសក៍ទេសចរណ៍របស់លោក Kang Ji Hwan តែប៉ុណ្ណោះ ហើយនាងគ្រាន់តែថតរូបនោះនៅពេលដែលលោកគេង ហើយគ្មានអ្វីលើសពីនេះទេ។ លុះក្រោយមកទៀត នារីជនជាតិហ្វីលីពីននោះ ក៏បានចេញមុខសុំទោសមហាជន ដោយបង្ហោះសារនៅក្នុងគណនីដដែលរបស់នាងផងដែរ។

គួររម្លឹកដែរថា លោក Kang Ji Hwan គឺជាតារាសម្តែងដ៏មានប្រជាប្រិយភាពមួយរូបក្នុងប្រទេសកូរ៉េ។ ហើយអ្នកគាំទ្រក៏មិនទាន់ជឿទាំងស្រុងថា តារាប្រុសរូបនេះហ៊ានធ្វើបែបនេះដាក់នារីពីរនាក់ ដែលជាទង្វើផ្ទុយនឹងច្បាប់នោះដែរ។ ម៉្យាងវិញទៀត សំណុំរឿងរបស់លោកJi Hwan ក៏កំពុងស្ថិតក្រោមការស៊ើបអង្កេតផងដែរ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

Kang Ji Hwan
Kang Ji Hwan
Kang Ji Hwan
រូបភាពដែលបង្ហោះដំបូង
សារដែលនាងសុំទោស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]