ភ្នំពេញ៖ ដូចដែលប្រិយមិត្តបានជ្រាបរួចមកថា កាលពីថ្មីៗនេះ នៅលើបណ្តាញសង្គមមានរឿងដ៏គួរឲ្យចាប់អារម្មណ៍មួយក្រោយពេលឃើញ គណនីហ្វេសប៊ុកផ្លូវការរបស់តារាកំប្លែងនាយ ចយ និងភរិយា បានបង្ហោះរូបភាពជាច្រើនធ្វើឲ្យប្រិយមិត្តមានការភ្ញាក់ផ្អើលខ្លាំងមែនទែន ។

ក្នុងនោះផងដែរបើ ផ្អែកទៅលើការបង្ហោះនោះ គេសង្កេតឃើញថានាយ ចយ និងប្រពន្ធដ៏ស្រស់ស្អាតរបស់ខ្លួន បានឲ្យថាពូកគេកំពុងតែមានសមាជិកថ្មីក្នុងគ្រួសារជាលើកដំបូង ព្រមទាំងមានប្រិយមិត្តមិនតិចនោះទេ បានបង្ហាញពីអារម្មណ៍ត្រេកអររបស់ខ្លួន ទៅកាន់នាយ ចយ។

តែអ្វីដែលឲ្យមានចាប់អារម្មណ៍ខ្លាំងជាងនេះទៅទៀតនោះគឺ ដំណឹងល្អរបស់នាយ ចយ មួយនេះលេចចេញ ទៅដល់បណ្ដាសារព័ត៌មានក្នុងស្រុកថៃ ក្នុងការចុះផ្សាយជាមួយនឹងពាក្យចូលរួមអបអរ ធ្វើឲ្យមានការភ្ញាក់ផ្អើលខ្លាំងតែម្ដងក្រោយពីឃើញបែបនេះ។

គួរឲ្យដឹងផងដែរថា នេះជាលើកទីមួយហើយ តាំងតែពីនាយ ចយ បានចូលប្រឡូកក្នុងវិស័យសិល្បៈកំប្លែងមក ដែលមានព័ត៌មានក្រៅប្រទេស ចុះផ្សាយពីខ្លួន បែបនេះ៕

តោះទៅទស្សនារូបភាពទាំងអស់គ្នា៖

នាយ ចយ និង ប្រពន្ធ
នាយ ចយ និង ប្រពន្ធ
នាយ ចយ និង ប្រពន្ធ
ប្រពន្ធនាយ ចយ
ព័ត៌មានក្នុងប្រទេស ថៃ
ព័ត៌មានក្នុងប្រទេស ថៃ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយ ចយ