រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ ស្រាបៀរអាន់ឆ័របានរៀបចំកម្មវិធីប្រគល់រង្វាន់ជូនអ្នកឈ្នះរង្វាន់ទឹកប្រាក់១ម៉ឺនដុល្លារចំនួនប្រាំរូប និងអ្នកឈ្នះរង្វាន់ទឹកប្រាក់១ពាន់ដុល្លារចំនួន ៤៤ រូបពីកម្មវិធី “ឈ្នះរង្វាន់ស្រាបៀរនិងទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ពីស្រាបៀរអាន់ឆ័រ” ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រុមហ៊ុនស្រាបៀរអាន់ឆ័រ ក្រុមការងារស្រាបៀរអាន់ឆ័រ អ្នកឈ្នះរង្វាន់ ភ្ញៀវកិត្តិយស និងអ្នកសារព័ត៌មានជាច្រើន។

កម្មវិធី “ឈ្នះរង្វាន់ស្រាបៀរនិងទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ពីស្រាបៀរអាន់ឆ័រ” ត្រូវបានរៀបចំឡើងជាពិសេសសម្រាប់អតិថិជនរបស់ស្រាបៀរអាន់ឆ័រក្នុងគោលបំណង ថ្លែងអំណរគុណដ៏ជ្រាលជ្រៅ និងបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ក្រុមហ៊ុនស្រាបៀរអាន់ឆ័រចំពោះអតិថិជន ដែលតែងតែគាំទ្រ និងនិយមជាវស្រាបៀរអាន់ឆ័រសម្រាប់គ្រប់កម្មវិធីគ្រប់ឱកាស។

អ្នកឈ្នះរង្វាន់ទឹកប្រាក់១ម៉ឺនដុល្លារចំនួនប្រាំរូបគឺ៖
១.លោក ស៊ីម ចិន្ដា មកពីខេត្តព្រៃវែង ២. លោក អួង សុគុណធឿន មកពីខេត្តកណ្តាល ៣.លោក ប៉ែន វាសនា មកពីខេត្តកំពង់ស្ពឺ ៤. លោក ឈន់ សុខឈឿន មកពីខេត្តកំពង់ស្ពឺ និង ៥.អ្នកស្រី ដាម សុធី មកពីខេត្តឧត្តរមានជ័យ

អ្នកឈ្នះរង្វាន់ទឹកប្រាក់១ម៉ឺនដុល្លារចំនួនប្រាំរូប

លោក ប៉ែន វាសនា ដែលជាអ្នកឈ្នះមួយរូបក្នុងចំណោមអ្នកឈ្នះប្រាំរូបនៃរង្វាន់ទឹកប្រាក់១ម៉ឺនដុល្លារពីស្រាបៀអាន់ឆ័របានមានប្រសាសន៍ថា៖ 

«ខ្ញុំពិសាស្រាបៀរអាន់ឆ័របីទៅបួនដងក្នុងមួយសប្តាហ៍។ ខ្ញុំបានទិញមួយកេសទៅជប់លៀងជួបជុំបងប្អូន និងគ្រួសារ ហើយក៏គាស់ក្រវិលក៏បានមួយម៉ឺនដុល្លារ។ ខ្ញុំផឹកជាមួយគ្រួសារ និងបងប្អួននៅផ្ទះ។ ខ្ញុំអារម្មណ៍សប្បាយខ្លាំងណាស់។ មិននឹកស្មានមានវាសនាបានរង្វាន់។ ពីមុនមកអត់ដែលត្រូវអីសោះ។ ទើបត្រូវរង្វាន់ធំពីស្រាបៀរអាន់ឆ័រ។ ខ្ញុំមិនដែលត្រូវមានរង្វាន់ពីមុនទេ។ រង្វាន់ដែលខ្ញុំបានឈ្នះមួយម៉ឺនដុល្លារខ្ញុំយកទៅពង្រីកមុខរបរបន្ថែម និងផ្គត់ផ្គង់គ្រួសារ។ ចំពោះកម្មវិធីប្រូម៉ូសិនស្រាបៀរអាន់ឆ័រពិតជាចែករង្វាន់ពិតប្រាកដមែន។ ជាកិច្ចចុងក្រោយខ្ញុំសូមផ្តាំផ្ញើទៅដល់អតិថិជនស្រាបៀរអាន់ឆ័រ រង្វាន់គឺចែកពិតៗ។ ហើយសូមថ្លែងអំណរគុណដល់ស្រាបៀរអាន់ឆ័រសូមឲ្យក្រុមហ៊ុនទទួលជោគជ័យគ្រប់ភារកិច្ច និងរីកចម្រើនជារៀងរហូត»។
អ្នកឈ្នះរង្វាន់១ពាន់ដុល្លារ

អ្នកឈ្នះរង្វាន់ទឹកប្រាក់១ម៉ឺនដុល្លារចំនួនប្រាំរូប និងអ្នកឈ្នះរង្វាន់ទឹកប្រាក់១ពាន់ដុល្លារចំនួន ៤៤ រូបបានទទួលរង្វាន់ពីក្រុមការងារស្រាបៀរអាន់ឆ័រ។ កម្មវិធីឈ្នះរង្វាន់ស្រាបៀរ និងទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ពីស្រាបៀរអាន់ឆ័រចាប់ផ្តើមពីថ្ងៃនេះរហូតដល់ដំណាច់ឆ្នាំ២០១៩។ រាល់ការជាវស្រាបៀរអាន់ឆ័រ លោកអ្នកនឹងមានឱកាសឈ្នះរង្វាន់ស្រាបៀរអាន់ឆ័រ១កំប៉ុង ១២ កំប៉ុង ២៤ កំប៉ុង ព្រមទាំងរង្វាន់ទឹកប្រាក់ ១០០ (មួយរយ) ដុល្លារ ១,០០០ (មួយពាន់ដុល្លារ និង ១០,០០០ (មួយម៉ឺន) ដុល្លារពីស្រាបៀរអាន់ឆ័រ។ ក្រុមហ៊ុននឹងរៀបចំពេលវេលាជូនអ្នកឈ្នះរង្វាន់ទឹកប្រាក់១ម៉ឺនដុល្លារ និងអ្នកឈ្នះរង្វាន់ទឹកប្រាក់១ពាន់ដុល្លារដើម្បីបើករង្វាន់ដ៏អស្ចារ្យនេះ នៅការិយាល័យរោងចក្រស្រាបៀរអាន់ឆ័រ។ ចំពោះរង្វាន់ផ្សេងទៀតលោកអ្នកអាចបើកភ្លាមនៅតាមដេប៉ូចែកចាយស្រាបៀរអាន់ឆ័រ។ 

អ្នកឈ្នះរង្វាន់១ពាន់ដុល្លារ
អ្នកឈ្នះរង្វាន់១ពាន់ដុល្លារ
អ្នកឈ្នះរង្វាន់១ពាន់ដុល្លារ
អ្នកឈ្នះរង្វាន់១ពាន់ដុល្លារ
អ្នកឈ្នះរង្វាន់១ពាន់ដុល្លារ
អ្នកឈ្នះរង្វាន់១ពាន់ដុល្លារ
អ្នកឈ្នះរង្វាន់១ពាន់ដុល្លារ
អ្នកឈ្នះរង្វាន់១ពាន់ដុល្លារ

បញ្ជាក់៖ ដើម្បីបើករង្វាន់ លោកអ្នកត្រូវបង្ហាញសម្បកកំប៉ុង និងក្រវិលកំប៉ុងដែលឈ្នះរង្វាន់។ សូមប្រញាប់ឡើង! ជាវស្រាបៀរអាន់ឆ័រដើម្បីមានឱកាសឈ្នះរង្វាន់១ ម៉ឺនដុល្លារ រាល់ខែ! អ្នកឈ្នះបន្ទាប់អាចជារូបអ្នក!!!

ចំពោះព័ត៌មានបន្ថែម សូមទាក់ទងមកយើងខ្ញុំតាមរយៈលេខ៖ 092 333 900 / 010 833 000។ រីករាយស្រស់ថ្លា ពិសាដោយការទទួលខុសត្រូវ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]