ថៃ៖ ក្រោយពេលតារាសម្តែងស្រីដែលកំពុងតែមានប្រជាប្រិយភាព អ្នកនាង Tye Chutima លែងលះជាមួយអតីតស្វាមី រឿងមួយនេះក៏បានក្លាយជាប្រធានបទដ៏ក្តៅគគុកមួយ ដែលទទួលបានការចាប់អារម្មណ៍ជាខ្លាំង នៅក្នុងបណ្តាញសង្គម។

យ៉ាងណាមិញ ចាប់តាំងពីលែងលះគ្នាដាច់ស្រេច តារាស្រីរូបនេះ ក៏មិនធ្លាប់បើកចិត្តនិយាយពីរឿងទាំងនោះ ប្រាប់ដល់ហ្វេនៗឲ្យបានដឹងដែរ ប៉ុន្តែថ្មីៗនេះ ស្រាប់តែអ្នកនាង Tye បានផ្តល់បទសម្ភាសន៍និយាយអំពីរឿងដែលធ្លាប់ឆ្លងកាត់ និងកាតព្វកិច្ចចិញ្ចឹមកូនស្រីតែម្នាក់ឯងថា៖

«ចំពោះរឿងខ្ញុំ និងអតីតស្វាមី គឺពួកយើងធ្លាប់មានពេលវេលាដែលមានក្តីសុខរួមគ្នាជាច្រើន ហើយមកដល់ពេលមួយ ដែលអ្វីៗបានប្រែប្រួល យើងក៏ត្រូវយល់ ត្រូវទទួលស្គាល់ការពិត។ មូលហេតុខ្ញុំសម្រេចចិត្តលែងលះគ្នា គឺប្រៀបដូចជាយើងដើរមកដល់ចំណុចមួយ ដែលយើងចាំបាច់ត្រូវតែធ្វើបែបនេះ។ ទម្រាំតែឆ្លងផុតរឿងដ៏លំបាកមួយនេះ ខ្ញុំគិតច្រើន ស្មុគស្មាញ មិនដឹងថាត្រូវធ្វើអ្វីបន្តទៅទៀត នេះជារឿងដែលពិបាកបំផុតសម្រាប់មនុស្សស្រី ជាពិសេសអ្នកដែលមានកូន។ ម្យ៉ាងវិញទៀត ការចិញ្ចឹមកូនតែម្នាក់ឯង សម្រាប់ខ្ញុំមិនបានចាត់ទុកថាជារឿងដែលពិបាកនោះទេ ព្រោះខ្ញុំបានធ្វើតួនាទីនេះតាំងពីថ្ងៃដំបូង ដែលដឹងថាមានផ្ទៃពោះ ដូច្នោះមិនមានអ្វីដែលជាឧបសគ្គសម្រាប់ខ្ញុំទេ»។

ជាការពិតណាស់ តារាស្រី អ្នកនាង Tye Chutima បានក្លាយមនុស្សស្រីដ៏រឹងមាំមួយរូប ដែលជាគំរួដល់មនុស្សស្រីដទៃទៀត ក្នុងការឆ្លងកាត់បញ្ហាគ្រួសារ និងការចាប់ផ្តើមប្រើប្រាស់ជីវិតថ្មីឲ្យមានសេក្តីសុខ៕ 

Tye
Tye
Tye
Tye និងកូនស្រី
Tye និងកូនស្រី
Tye និងកូនស្រី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]