ថៃ៖ ស្នេហារវាងតារាសម្តែងស្រី Peak Pattarasaya និងលោកTod Sina មានភាពផ្អែមល្ហែមមិនចាញ់គូស្នេហ៍តារាដទៃនោះទេ បើទោះបីជាពួកគេមិនសូវបង្ហាញនៅក្នុងបណ្តាញសង្គមក៏ពិតមែន។

ទៀតសោតដោយស្រលាញ់គ្នាបែបស្ងាត់ៗបែបនេះ មានអ្នកគាំទ្រមួយចំនួនមិនដឹងផងថាពួកគេទាំងពីរជាគូស្នេហ៍នឹងគ្នា។តែទោះបីជាអ្នកគាំទ្រមិនសូវដឹង ប៉ុន្តែក្រុមគ្រូសាររបស់តារាស្រី Peak បើកភ្លើងខៀវ គាំទ្រយ៉ាងពេញទំហឹងចំពោះស្នេហារបស់កូនស្រីលើកនេះ។

ដោយយោងតាមបទសម្ភាសន៍មួយ PeakបាននិយាយសរសើរពីលោកTod គូស្នេហ៍របស់ខ្លួនយ៉ាងដូច្នោះថា៖

« Todជាមនុស្សល្អ គិតពីអ្នកដទៃជាងខ្លួនឯង ហើយជាមនុស្សដែលសុភាព ប៉ុន្តែអាចមកពីការតែងខ្លួនរបស់គាត់ជាមួយសក់វែងបែបនេះ ទើបគ្រប់គ្នាគិតថាមិនសមដូចអ្វីដែលខ្ញុំរៀបរាប់។ ប៉ុន្តែសម្រាប់ខ្ញុំទោះបីជាគាត់តែងខ្លួនបែបណាក៏ដោយ ក៏គាត់នៅតែជាមនុស្សល្អក្នុងខ្សែភ្នែកខ្ញុំជានិច្ច ព្រោះមនុស្សមិនអាចវិនិច្ឆ័យតែសម្បកក្រៅបានទេ។

ខ្ញុំសម្រេចចិត្តប្រើពាក្យថាសង្សារមកកំណត់ពីទំនាក់ទំនងរបស់ពួកយើងទាំងពីរ ព្រោះចាប់តាំងពីពេលស្រលាញ់គ្នាមកមានតែរឿងល្អៗ គាត់មិនដែលធ្វើឲ្យខ្ញុំពិបាកចិត្តទេ។ គ្រប់ពេលដែលខ្ញុំមានបញ្ហាតែងតែមានគាត់នៅក្បែរ។ ម្យ៉ាងវិញទៀតគាត់មានចរិតចាស់ទុំ»។

ជាមួយគ្នានេះនាងបានបន្ថែមទៀតថា ចាប់ពីពេលនេះទៅនាងនិងគូស្នេហ៍ទទួលថតការងារបែបគូដូចតារាដទៃ  ហើយអ្នកគាំទ្រនឹងបានឃើញភាពផ្អែមល្ហែមរបស់គូស្នេហ៍មួយគូនេះហើយជាងមុនផងដែរ៕ 

Peak Pattarasaya
Peak និង Tod
Peak និង Tod
Peak និង Tod
Peak និង Tod

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]