ឥណ្ឌា៖ រូបរាងស្លីម ស្រស់ស្អាត និងមានសុខភាពល្អ គឺជាអ្វីដែលមនុស្សគ្រប់គ្នាសុទ្ធសឹងតែប្រាថ្នាចង់បាន។ ប៉ុន្តែដើម្បីទទួលបានរូបរាងស្រស់ស្អាត ពោរពេញទៅដោយសាច់ដុំធំៗនោះ ទាមទារឱ្យបុគ្គលនោះត្រូវតែខំហាត់ប្រាណជាប្រចាំ។

ជាក់ស្តែងថ្ងៃនេះ យើងនឹងចែករំលែករឿងរ៉ាវជីវិតរបស់ប្តីប្រពន្ធឥណ្ឌាមួយគូ ដែលកំពុងតែធ្វើឱ្យអ្នកលេងអ៊ីនធើណេតជាច្រើននាក់ មានការច្រណែននិងកោតសរសើរនឹងពួកគេជាខ្លាំង។

អ្វីៗទាំងអស់ចាប់ផ្តើមកាលពីថ្ងៃមួយ នៅពេលលោក Aditya Sharma ដឹងថា សំលៀកបំពាក់របស់លោកមិនត្រូវនឹងដងខ្លួនរបស់លោកទៀតទេ។ ដូច្នេះប្រពន្ធរបស់លោកគឺអ្នកនាង Gayatri Sharma ក៏បានសម្រេចចិត្តកំដរប្តីនាង ទៅហាត់ប្រាណជាប្រចាំដើម្បីឱ្យរូបរាងរបស់ពួកគេ Fit ស្រស់ស្អាតទាំងអស់គ្នា។

លោក Aditya Sharma ដែលមានវ័យ ៤០ឆ្នាំ បានតមអាហារជាពិសេស ហើយកាលពីមុនលោកមានទម្ងន់ដល់ទៅ ៧២គីឡូក្រាម។ ចំណែកប្រពន្ធលោកវិញមានទម្ងល់ដល់ទៅ ៦២គីឡូក្រាម។

ដោយសារតែពួកគេមានការតាំងចិត្តខ្ពស់ ត្រឹមតែរយៈពេល ៣ខែប៉ុណ្ណោះ ពួកគេក៏អាចផ្លាស់ប្តូររូបរាងមកជាស្លីមបាន។ លោក Aditya បានស្រកអស់ ២០គីឡូក្រាម។ ចំណែកប្រពន្ធរបស់លោកវិញស្រកអស់ ១១គីឡូក្រាម ហើយរូបរាងរបស់ពួកគេទាំងពីរពិតជាស្រស់ស្អាត និងខុសប្លែកពីគ្នាទាំងស្រុងកាលពីមុន និងក្រោយហាត់ប្រាណពិតមែន។

បន្ថែមពីនេះទៀត សូម្បីតែបងប្អូន និងអ្នកជិតខាងរបស់ពួកគេក៏មានការភ្ញាក់ផ្អើលនឹងពួកគេជាខ្លាំង ហើយតែងតែសុំដំបូន្មានពីពួកគេក្នុងការហាត់ប្រាណជានិច្ចជាកាល។

បច្ចុប្បន្ន ពួកគេទាំងពីរបានបើកវគ្គបណ្តុះបណ្តាលហាត់ប្រាណនៅតាមអនឡាញ ហើយរឿងរ៉ាវរបស់ពួកគេបានទាក់ទាញចំណាប់អារម្មណ៍របស់មនុស្សម្នាជាច្រើន៕

សូមទស្សនារូបភាពខាងក្រោម៖

អ្នកនាង Gayatri
លោក Aditya និងប្រពន្ធ
លោក Aditya
អ្នកនាង Gayatri
លោក Aditya
លោក Aditya និងប្រពន្ធ
លោក Aditya
លោក Aditya
លោក Aditya និងប្រពន្ធ
លោក Aditya និងប្រពន្ធ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]