ចិន៖ ក្មេងបុ្រសអាយុ១៣ឆ្នាំម្នាក់បានប្រែក្លាយទៅជាមនុស្សមានសតិមិនប្រក្រតី ដោយសារវក់នឹងទូរស័ព្ទខ្លាំងពេកគ្មានពេលសម្រាក។ នេះបើយោងតាមសារព័ត៌មានភាសាចិន OrientalDaily បានចុះផ្សាយកាលពីពេលថ្មីៗកន្លងទៅ។

រូបភាពតំណាង

ប្រភពបានឲ្យដឹងថា ក្មេងប្រុសនោះមានអាយុ១៣ឆ្នាំ រស់នៅក្នុងខេត្ត Zhejiang ប្រទេសចិន។ ម្ដាយរបស់ក្មេងប្រុសនោះបានទិញទូរស័ព្ទទុកជាកាដូឆ្នាំថ្មីកាលពីដើមឆ្នាំកន្លងទៅនេះ គោលបំណងសម្រាប់ឲ្យកូនប្រុសទាក់ទងទៅនាងនិងប្ដីពេលដែលមិននៅផ្ទះ។ ចាប់តាំងពីបានទូរស័ព្ទនោះមក ក្មេងប្រុសនោះគិតតែពីលេងទូរស័ព្ទជាច្រើនម៉ោងក្នុងមួយថ្ងៃៗ មានថ្ងៃខ្លះលេងទូរស័ព្ទដល់មេឃភ្លឺក៏មានដែរ។ បន្ទាប់ពីក្មេងប្រុសនោះលេងទូរស័ព្ទជាច្រើនម៉ោងក្នុងមួយថ្ងៃៗអស់ជាច្រើនខែកន្លងមក បានក្លាយទៅជាទម្លាប់ ធ្វើឲ្យប៉ះពាល់ដល់សុខភាពយ៉ាងខ្លាំង។

ប្រភពបានឲ្យដឹងទៀតថា មានថ្ងៃមួយនៅសាលារៀន ក្មេងប្រុសនោះបានបោកក្បាលខ្លួនឯងទៅនឹងជញ្ជាំង ផ្ទៃមុខមានសភាពស្លេកស្លាំង និងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ចំណាយពេលសម្រាកព្យាបាលអស់រយៈពេល២៨ថ្ងៃ។ ក្នុងអំឡុងសម្រាកព្យាបាលក្មេងប្រុសនោះមានសតិមិនប្រក្រតី មិនអាចនិយាយ ឬដើរបាន សភាពដូចជាទារកអីចឹង ពេលខ្លះមិនចាំសូម្បីឪពុកម្ដាយទៀតផង។

បន្ទាប់ពីវេជ្ជបណ្ឌិតពិនិត្យបានឲ្យដឹងថា ក្មេងប្រុសនោះមានជំងឺ Autoimmune Encephalitis ជាប្រភេទជំងឺម៉្យាងដែលកើតឡើងទៅលើមនុស្សមានប្រព័ន្ធរាងកាយខ្សោយ។ មូលហេតុនៃជំងឺកើតទៅលើក្មេងប្រុសនោះ ដោយសារលេងទូរស័ព្ទច្រើនម៉ោងពេក និងមិនបានសម្រាកគ្រប់គ្រាន់។

ប្រភពដដែលបានឲ្យដឹងថា បន្ទាប់ពីសម្រាកព្យាបាល ក្មេងប្រុសនោះបានជាពីជំងឺ វិលទៅរកសភាពប្រក្រតីវិញដូចដើម៕

រូបភាពក្មេងប្រុសនៅមន្ទីរពេទ្យ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]