ភ្នំពេញ៖ មួយរយៈនេះ តារាពហុជំនាញ ដ៏មានប្រជាប្រិយភាព គឺអ្នកនាង ទូច ស្រីល័ក្ខ ហាក់បីដូចជា មានភាពមមាញឹកយ៉ាងខ្លាំង ជាមួយអាជីពជាតារាចម្រៀង ដែលមានការនិពន្ធឡើងដោយ រូបនាងផ្ទាល់តែម្ដង ក្នុងបណ្ដាញសង្គមយូធូប។

ប៉ុន្តែ បើទោះបីជារវល់ ជាមួយការងារ បែបណាក៏ដោយ ទូច ស្រីល័ក្ខ នូវតែបំពេញតួនាទីជាភរិយា និងម្ដាយដ៏ល្អ ក្នុងក្រុមគ្រួសាររបស់នាង ដែលមើលទៅពោរពេញ សុភមង្គលពេញលេញ តែម្ដង។

តាមរយៈគណនី ហ្វេសប៊ុករបស់ តារាស្រីរូបនេះ គេកម្រឃើញ បង្ហោះរូបភាពជាមួយស្វាមីញឹកញាប់នោះទេ ដោយសារតែ គូស្នេហ៍មួយគូនេះ សុទ្ធសឹងតែ ត្រូវរវល់ជាមួយភារកិច្ចផ្ទាល់ខ្លួន ដូចគ្នា។ ប៉ុន្តែ ស្រាប់តែថ្មីៗនេះ ទូច ស្រីល័ក្ខ បង្ហោះរូបភាពជាច្រើនសន្លឹកជាមួយ ស្វាមីជាទីស្រលាញ់ ក្នុងឱកាសខួបកំណើត របស់គាត់ផងដែរ។

ក្នុងនោះដែរ រាល់រូបភាពទាំងនោះ បានបង្ហាញពីកាយវិការដ៏ជិតស្និទ្ធ និងផ្អែមល្ហែមយ៉ាងខ្លាំង រវាងអ្នកទាំងពីរ ជាពិសេស អមដោយការសរសេរសារ ដ៏មានន័យជ្រៅរៀបរាប់ពី ចំណងស្នេហ៍ រយៈពេល១០ឆ្នាំរបស់នាង និងអរគុណដល់ទឹកចិត្តគោរពស្រលាញ់ ពីសំណាក់ម្ចាស់បេះដូង មកកាន់នាងថែមទៀតផង៕ 

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

ទូច ស្រីល័ក្ខ
ទូច ស្រីល័ក្ខ
ទូច ស្រីល័ក្ខ និងស្វាមី
ទូច ស្រីល័ក្ខ និងស្វាមី
ទូច ស្រីល័ក្ខ និងកូនប្រុស
ទូច ស្រីល័ក្ខ និងស្វាមី
ទូច ស្រីល័ក្ខ និងស្វាមី
ទូច ស្រីល័ក្ខ និងស្វាមី
សារដែលទូច ស្រីល័ក្ខ បានបង្ហោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទូច ស្រីល័ក្ខ