កូរ៉េខាងត្បូង ៖ នៅព្រឹកថ្ងៃទី១០ ខែកក្កដានេះ តារាសម្ដែងល្បីឈ្មោះ Goo Hye Sun ដែលត្រូវបានគេស្គាល់ថាជា គីម ចាន់ឌី តួឯកស្រីក្នុងរឿងភាគកូរ៉េដ៏ល្បី Boys Over Flower នាងបានបង្ហាញខ្លួននៅក្នុងបទសម្ភាសន៍មួយ និយាយពីការចេញផ្សាយ សៀវភៅប្រលោមលោកថ្មីរបស់នាង មានចំណងជើងថា Tears Are Heart-Shaped។

រឿងប្រលោមលោកបែបកំប្លែង លាយឡំនឹងមនោសញ្ចេតនាដ៏ផ្អែមល្ហែមមួយនេះ បានរៀបរាប់ពីរឿងរ៉ាវជីវិតស្នេហាកម្លោះក្រមុំមួយគូ ដែលបានបំផុសគំនិតដោយ បទពិសោធន៍ស្នេហ៍របស់នាងនិងស្វាមីគឺ Ahn Jae Hyun។

ក្នុងអំឡុងការសម្ភាសន៍ Goo Hye Sun បានបង្ហាញថា នាងនិងស្វាមីបានបង្ហាញពីអារម្មណ៍របស់ខ្លួន ដែលបានគិតចំពោះគ្នា តាំងពីគ្រាដំបូងដែលបានស្គាល់គ្នា។ 

Goo Hye Sun ក៏បានបន្ថែមទៀតថា នៅពេលដែលនាងបានជួប Ahn Jae Hyun ជាលើកដំបូង នាងមានអារម្មណ៍ថា កម្លោះម្នាក់នេះ មានលក្ខណៈពិសេសជាច្រើនយ៉ាង។ ដំបូងឡើយ នាងគិតថា Ahn Jae Hyun គឺដូចជាកូនក្មេង ដែលទើបនឹងកើត ពោលគឺលោកជាមនុស្សប្រុសស្អាតស្អំម្នាក់ ហាក់ដូចជាមិនធ្លាប់មានទំនាក់ទំនងជាមួយនរណាម្នាក់ឡើយ។ នាងបានបង្ហាញថា នាងពេញចិត្ត Ahn Jae Hyun ដោយសារតែភាពល្អបរិសុទ្ធ ឥតសៅហ្មងរបស់លោក និងអត្តចរិតគួរឲ្យស្រលាញ់ ជាមនុស្សប្រុសចូលចិត្តញញឹម ហើយអៀនប្រៀនច្រើន។

គួរបញ្ជាក់ផងដែរថា គូរស្នេហ៍មួយគូរនេះ សម្រេចចិត្តរៀបការជាមួយគ្នា អស់រយៈពេល ៣ឆ្នាំទៅហើយ ប៉ុន្តែបើនិយាយពីភាពផ្អែមល្ហែមវិញ ឃើញថាមិនចាញ់គូស្នេហ៍ថ្មោងថ្មីឡើយ៕

ទស្សនារូបភាពខាងក្រោម ៖ 

រូបភាព Goo Hye Sun
រូបភាព Goo Hye Sun
រូបភាព Ahn Jae Hyun
រូបភាព Ahn Jae Hyun
រូបភាព Goo Hye Sun​ និង Ahn Jae Hyun
រូបភាព Goo Hye Sun​ និង Ahn Jae Hyun
រូបភាព Goo Hye Sun​ និង Ahn Jae Hyun

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]