ថៃ៖ តារាសម្តែងរូបសង្ហា Mek Jirakit ដែលភាគច្រើនតារាប្រុសរូបនេះតែងតែបង្ហាញវត្តមាននៅក្នុងរឿងភាគបែបយុវវ័យ និងទទួលបានការគាំទ្រយ៉ាងខ្លាំងទាំងក្នុង និងក្រៅប្រទេស។

បើនិយាយពីរឿងស្នេហាវិញ មួយរយៈក្រោយនេះ Mek ត្រូវបានអ្នកគាំទ្រសង្ស័យថា លោកកំពុងតែមានទំនាក់ទំនងស្នេហាជាមួយតារាចម្រៀងស្រីម្នាក់ មានឈ្មោះថា Wonderframe ព្រោះពួកគេហាក់ដូចជាជិតស្និទ្ធជាមួយគ្នាខុសធម្មតា។ 

ទៀតសោត Mek បានបកស្រាយទាក់ទងនឹងទំនាក់ទំនងនេះយ៉ាងដូច្នោះថា៖

« ពួកខ្ញុំទាំងពីរជាមិត្តភក្តិនឹងគ្នា និយាយត្រង់ទៅខ្ញុំចូលចិត្តគាត់ ប៉ុន្តែរាប់អានគ្នាក្នុងនាមជាមិត្តភក្តិពិសេស និងជិតស្និទ្ធខ្លាំង ហើយខ្ញុំមិនអាចសរុបបានទេថាទៅថ្ងៃអនាគតទំនាក់ទំនងមួយនេះ នឹងប្រែប្រួលទៅជាយ៉ាងណា។ 

តាមពិតទៅខ្ញុំនឹង Wonderframe ស្គាល់គ្នាជាង៧ឆ្នាំហើយ គ្រាន់តែទើបមកជិតស្និទ្ធនឹងគ្នាមួយរយៈក្រោយនេះតែប៉ុណ្ណោះ។ រាល់ថ្ងៃទោះបីជាម្នាក់ៗរវល់ការងាររៀងៗខ្លួនក៏ពិតមែន ប៉ុន្តែឲ្យតែទំនេរតែងរកពេលណាត់ជួបគ្នាជានិច្ច»។

ដោយឡែកទោះបីជាពេលនេះ ពួកគេទាំងពីរត្រឹមជាមិត្តភក្តិនឹងគ្នាយ៉ាងណាក្តី ប៉ុន្តែអ្នកគាំទ្រសង្ឃឹមថាទំនាក់ទំនងរបស់ពួកគេ នៅតែល្អបែបនេះរហូត ហើយប្រសិនបើទៅថ្ងៃមុខពួកគេក្លាយជាគូស្នេហ៍ដូចអ្វីដែលអ្នកគាំទ្រគិតកាន់តែល្អ៕

Mek Jirakit
Mek Jirakit
Mek Jirakit
Wonderframe
Wonderframe
Wonderframe
Mek និង Wonderframe
Mek និង Wonderframe

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]