ភ្នំពេញ៖ ការប្រកួតឈុតបុរាណរបស់គ្រួសារតារាកម្ពុជា នៅក្នុងបរិវេណប្រាសាទសំបូរព្រៃគុក កាលពីថ្ងៃទី៨ កក្កដា បេក្ខជនបេក្ខនារី៦ដួង បានគ្រងតំណែងជាម្ចាស់ពានគ្រងឈុតបុរាណបានស្អាត និងទាក់ទាញជាងគេនៅក្នុងការប្រកួត។ ខាងក្រោមនេះគឺជាម្ចាស់ពាន ក្នុងចំណោមអ្នកប្រកួតសរុបជាង ៧០ រូប ដែលសម្រិតសម្រាំងសុទ្ធតែឈុតបុរាណស្អាតៗគ្រប់សម័យកាលមិនធម្មតា។

លេខ១ ប្រុស៖

លោក ឌួង តារាផាឌីន តារាចម្រៀងសម្លេង២ ដែលគ្រងឈុតព្រះគ្រូព្រាហ្មបុរោហិត ដែលជាគ្រូអង្គព្រះមហាក្សត្រគ្រប់ព្រះអង្គ ក្នុងពេលកម្ពុជាគោរពព្រហ្មញ្ញសាសនា។

លេខ១ ស្រី

កញ្ញា ភីយ៉ា តារាសម្ដែងគ្រងឈុតស្រីទេព ដោយឈុតដែលនាងគ្រង គឺជាការច្នៃថ្មីចេញពីជញ្ជាំងប្រាសាទអង្គរ ហើយរក្សាទម្រង់ដើមផ្នែកបុរាណ។

លេខ២ប្រុស

លោក បញ្ញា សិទ្ធ តារាចម្រៀង គ្រងឈុតទេពតា

លេខ២ ស្រី

កញ្ញា វណ្ណា វត្តី តារាចម្រៀង គ្រងឈុតព្រះនាងទេពអប្សរាមកុដកំពូល៣ មិនធ្លាប់មាន ជាឈុតស្រាវជ្រាវថ្មី គ្រឿងថ្មី តែរក្សារចនាបទដើមលើជញ្ជាំងប្រាសាទ។

លេខ៣ ប្រុស

លោក លឿង វិសាល បុរសឯកលេខ១វាយនភណ្ឌ២០១៩ និងជាក្រុមបង្ហាញម៉ូដBN គ្រងឈុតព្រះលក្ខណ៍ ក្នុងរឿងរាមកេរ្តិ៍។

លេខ៣ ស្រី

កញ្ញា ពេជ្រ ចរណៃ តារាសម្ដែង គ្រងឈុតល្ខោនខោល។ កញ្ញា គឺជាកីឡាការិនីល្បុកក្កតោ និងជាតារាសម្ដែងផ្នែកវ៉ៃលោតហក់មួយរូប ប៉ុន្តែនៅពេលគ្រងឈុតល្ខោនខោល គឺទន់ភ្លន់ទាក់ទាញ ទើបទាក់ទាញពីគណកម្មការដើម្បីគ្រងពានប្រចាំលេខ៣ បានសម្រេច៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]