អេស្ប៉ាញ៖ កូនប្រុសបង្កើតរបស់លោក Zinedine Zidane កីឡាករ Luca Zidane បានប្រកាសចាកចេញជាផ្លូវការពីក្លិបយក្សអេស្ប៉ាញ Real Madrid ទៅចូលរួមជាមួយក្លិបលីគទីពីរអេស្ប៉ាញ Racing Santander ក្នុងលក្ខខណ្ឌខ្ចីជើង។

កីឡាករ Luca Zidane

កីឡាករអ្នកចាំទីវ័យ ២១ឆ្នាំ Luca នឹងទៅចូលរួមក្រោមលក្ខខណ្ឌខ្ចីជើងជាមួយ Racing Santander ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ក្រោយមិនសូវបានបង្ហាញវត្តមានលើទីលានជាមួយ Real Madrid នោះទេ ពោលគឺស្ថិតនៅជម្រើសទីបីក្រោម Keylor Navas និង Thibaut Courtois ប៉ុណ្ណោះ ដោយគិតតាំងពីតម្លើងមកកាន់ក្រុមធំ រូបគេទើបតែចូលលេងបាន ២ដងទេ។ 

កីឡាករ Luca Zidane

ក្រោយការចាកចេញរបស់ Luca Zidane ក្លិប Real Madrid ត្រូវបានគេដឹងថាអាចនឹងលក់ចេញកីឡាករឆ្នើមៗផ្សេងទៀតជាច្រើន រួមមាន Gareth Bale, James Rodriguez, Dani Ceballos និង Lucas Vazquez។

កីឡាករ Bale, James, Ceballos និង Lucas Vazquez

គួរបញ្ជាក់ផងដែរថា គិតមកទល់ពេលនេះក្លិបដែលដឹកអ្នកនាំដោយអ្នកចាត់ការទូទៅលោក Zidane បានទិញចូលកីឡាករចំនួន ៥រូបហើយគឺ Rodrygo Goes, Eder Militao, Luka Jovic, Ferland Mendy និង Eden Hazard។

ប្រភព៖ FOX SPORTS ASIA 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]