កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី៧ ខែឧសភាកន្លងទៅ តារាសម្តែងប្រុសដ៏មានប្រជាប្រិយភាពLee Minho បាន​បញ្ជាក់ថារូបគេនឹងមានវត្តមាន នៅក្នុងខ្សែភាពយន្តភាគថ្មី ដែលជាស្នាដៃរបស់អ្នកនិពន្ធដ៏ល្បីឈ្មោះKim Eunsook បន្ទាប់ពីបញ្ចប់កាតព្វកិច្ចជាយោធារយៈពេល​២​ឆ្នាំ​រួចមក។

បើគិតមកដល់ពេលនេះ មានរយះពេលជាង​២ខែទៅហើយ ហើយសាច់រឿងថ្មីរបស់Lee Minho ក៏ជិតរួចរាល់និងត្រៀមចាក់បញ្ចាំង ក្នុងពេលឆាប់ៗខាង​មុខ​នេះហើយដែរ។

ផលិតករក្រុម​ហ៊ុន​ Hwa&Dam Picture បានប្រកាសថា អ្នកនិពន្ធKim Eunsook បានកំពុងតែធ្វើការក្នុងគម្រោងរឿងបន្ទាប់របស់នាង ដែលមានឈ្មោះថា «The King: The Eternal Monarch» ហើយក្នុងសាច់រឿងនោះLee Minho ត្រូវបានជ្រើសរើសឲ្យធ្វើជាតួឯកប្រុស​ជាមួយ​ និង​តួឯក​ស្រី​ក្នុង​រឿង​'Goblin' Kim Go Eun។

ខាងផលិតករក្រុមហ៊ុនបានលើកឡើងថា “នេះជាលើកទីពីរហើយដែល ពួកយើងបានសហការជាមួយគ្នា បន្ទាប់ពីរឿង ‘Heirs’ ពីព្រោះLee Minho គឺជាសិល្បះករម្នាក់ដែលពួក​យើង​មាន​ទំនុក​ចិត្ត​លើ​។ អ្នកទាំងអស់គ្នានឹងឃើញពីភាពចាស់ទុំ និងបច្ចេកទេសសម្តែងថ្មី​ក្នុងរឿងនេះ​របស់Lee Minho ” ៕

Lee Minho
Lee Minho
រឿងថ្មី​«The King: The Eternal Monarch»
រឿងថ្មី​«The King: The Eternal Monarch»
រឿងថ្មី​«The King: The Eternal Monarch»
រឿងថ្មី​«The King: The Eternal Monarch»
រឿងថ្មី​«The King: The Eternal Monarch»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]