ថៃ៖ ដោយសារតែ សន្ទុះនៃការគាំទ្រ កាន់តែកើនឡើងជាលំដាប់ តារាK-Popស្រីដ៏ពេញនិយម Lisa ព្រមទាំងសមាជិកក្រុមBlackpinkទាំងអស់ ហាក់បីដូចជាមានភាពមមាញឹកខ្លាំង ដោយតែងតែមាន ការសម្ដែងConcert តាមបណ្ដាប្រទេសក្រៅជាច្រើន។

ជាក់ស្ដែង ថ្មីៗនេះ បានលេចមុខតារាស្រី Lisa នៅក្នុងប្រទេសថៃ សម្រាប់ត្រៀមខ្លួនរួចជាស្រេច ដើម្បីបង្ហាញនូវ ការសម្ដែងលើឆាក ដ៏អស្ចារ្យសម្រាប់ហ្វេនៗក្នុងប្រទេសថៃ ព្រមទាំងប្រទេសផ្សេងៗផងដែរ។

ការបង្ហាញវត្តមានថ្ងៃនេះ Lisa ធ្វើដំណើរមកមុន តែម្នាក់ឯងនោះទេ ដោយសមាជិកស្រី៣នាក់ទៀត ប្រហែលជាមកតាមក្រោយ។ អ្វីដែលពិសេស Lisa បានធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើការផ្លាស់ប្ដូរស្ទាយ៍សក់ មានលក្ខណៈខុសប្លែកពីរាល់ដង។

ក្នុងពេលនោះដែរ Lisa ដែលប្រិយមិត្ត ធ្លាប់ឃើញក្នុង សក់ពណ៌ស្រស់ ឆើតៗ បានផ្លាស់ប្ដូរទៅជា ការលាបពណ៌ខ្មៅ អមដោយសម្លៀកបំពាក់ យ៉ាងសុភាពរាបសារ អាវយឺត ជាមួយខោវែង បង្ហាញជើងដ៏វែងរបស់នាង។

ក្រោយពីឃើញបែបនេះហើយ អ្នកគាំទ្រទាំងអស់ បានពេញចិត្ត និងបញ្ចេញមតិថានាងពិតជា ស្រស់ស្អាត គួរឲ្យស្រលាញ់ ជាពិសេស មើលយូរទៅដូចជា កុមារីដ៏ឃ្យូតមួយរូប៕ 

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

Lisa
Lisa
Lisa
Lisa
Lisa ពេលមានសក់ពណ៌ខ្មៅ
Lisa ពេលមានសក់ពណ៌ខ្មៅ
Lisa ពេលមានសក់ពណ៌ខ្មៅ
Lisa ពេលមានសក់ពណ៌ខ្មៅ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]