ឥណ្ឌូនេស៊ី៖ នៅពេលជួបទុក្ខលំបាក ជាពិសេសរឿងដាច់លុយ មនុស្សម្នាតែងតែគិតរកវិធី លក់របស់របរប្រើប្រាស់ជាដើម ដើម្បីដោះទាល់មួយគ្រា ប៉ុន្តែតើអ្នកធ្លាប់ឮមានអ្នកណាម្នាក់លក់ប្រពន្ធរបស់ខ្លួននៅលើហ្វេសប៊ុកឱ្យគេមករួមភេទ ជាការដោះដូរនឹងលុយទេ? ជាក់ស្តែងមានបុរសម្នាក់បានធ្វើអីចឹង។

យោងតាមប្រភពច្បាស់ការណ៍មួយបានឱ្យដឹងថា ថ្មីៗនេះបុរសជនជាតិឥណ្ឌូនេស៊ីម្នាក់ បានបង្ហោះសារនៅលើហ្វេសប៊ុកដោយរៀបរាប់ថា លោកមានផ្តល់សេវាផ្លូវភេទជាលក្ខណៈ Threesome ឬរួមភេទម្តង៣នាក់ ដោយឱ្យរួមភេទជាមួយនឹងប្រពន្ធរបស់លោកយកតែម្តង។

រឿងនេះបានល្បីពេញបណ្តាញសង្គម ដោយអ្នកខ្លះហ៊ានដេញថ្លៃជាហូរហែ ប៉ុន្តែមិនយូរប៉ុន្មានសមត្ថកិច្ចនៅក្នុងទីក្រុងស៊ូរ៉ាបាយ៉ាក៏ចាប់ខ្លួនបុរសម្នាក់នេះបាន។

តាមការសារភាពរបស់បុរសអប្រិយម្នាក់នេះបានឱ្យដឹងថា គេមានឈ្មោះ M. Amin Santoso អាយុ២៩ឆ្នាំ បានអះអាងថាមូលហេតុដែលគេធ្វើបែបនេះ ព្រោះតែគេកំពុងតែជួបបញ្ហាផ្នែកហិរញ្ញវត្ថុនៅក្នុងក្រុមគ្រួសារ។ គេបានរៀបការជាមួយនឹងប្រពន្ធរបស់គេអស់រយៈពេល ១២ឆ្នាំមកហើយ។

«ខ្ញុំធ្វើបែបនេះគ្រាន់តែដើម្បីយកប្រាក់បង់ថ្លៃសាលាឱ្យកូនរៀនតែប៉ុណ្ណោះ។» (សម្តីសារភាពរបស់ M. Amin Santoso)

ជុំវិញករណីនេះ M. Amin Santoso បាននិយាយបន្ថែមទៀតថា គេធ្វើការជាកម្មករ ដែលប្រាក់ចំណូលគេក្នុងមួយថ្ងៃបានត្រឹមតែជាង ៣,៥ដុល្លារតែប៉ុណ្ណោះ។ ដូច្នេះមិនអាចផ្គត់ផ្គង់ក្រុមគ្រួសារបានទេ។

បន្ថែមពីនេះទៀត ជាធម្មតាគេតែងតែទទួលបានប្រាក់ជំនួយប្រចាំខែពីរដ្ឋាភិបាល ប៉ុន្តែថ្មីៗនេះគេមិនបាននោះទេ ទើបគេបែកគំនិតលក់សេវាផ្លូវភេទនៅលើហ្វេសប៊ុកយកតែម្តង។

M. Amin Santoso បាននិយាយទៀតថា គេពិតជារំភើប នៅពេលមានគេហ៊ានឱ្យថ្លៃរហូតដល់តម្លៃជិត ១៥០ដុល្លារសម្រាប់សេវាផ្លូវភេទ Threesome នេះ។

ដោយឡែក សម្រាប់ប្រពន្ធរបស់ M. Amin Santoso វិញបាននិយាយថា នាងស្ម័គ្រចិត្តចូលរួមធ្វើរឿងនេះ ព្រោះតែពួកគេពិតជាត្រូវការប្រាក់ពិតមែន។

យ៉ាងណាមិញ ពេលនេះ M. Amin Santoso ត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងយកទៅដាក់ទោសតាមផ្លូវច្បាប់ ខណៈពេលដែលប្រពន្ធរបស់គេវិញត្រូវបានដោះលែងពីការឃុំឃាំង៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]