ថៃ៖ ដូចដែលប្រិយមិត្តធ្លាប់បានដឹងរួចហើយ ពីទំនាក់ស្នេហាភេទដូចគ្នារបស់តារាចម្រៀងដ៏មានប្រជាប្រិយភាព កញ្ញា Fon ដែលបានទាក់ទងគ្នាមករយៈពេលជាង១៧ឆ្នាំហើយ ប៉ុន្តែពួកគេក៏នៅតែស្រលាញ់គ្នាមិនប្រែប្រួលបន្តិចសោះ។

ដោយឡែក កាលពីពេលថ្មីៗនេះ អ្វីដែលរឹតតែគួរឲ្យចាប់អារម្មណ៍គឺថា តារាស្រីកញ្ញា Fon និងគូស្នេហ៍ ក៏ត្រូវបានលេចលឺថាគ្រួសាររបស់ពួកគេទាំងពីរ បានអនុញ្ញាតព្រមឲ្យអ្នកទាំងពីររៀបការ បន្ទាប់ពីធ្លាប់ប្រឆាំងពីទំនាក់ទំនងស្នេហា របស់ពួកគេទាំងពីរ មកអស់រយៈជាង១០ឆ្នាំនេះផងដែរ។

យ៉ាងណាមិញ បើយោងតាមការបង្ហើប របស់តារាស្រីរូបនេះ បានឲ្យដឹងផងដែរថា ប្រសិនបើមិនមានបញ្ហាអ្វីផ្សេងជាឧបសគ្គនោះទេ គម្រោងរៀបការដែលនាង និងគូស្នេហ៍បានគិតទុក អាចនឹងធ្វើឡើងឆ្នាំក្រោយនេះតែម្ដងថែមទៀតផង។

ជាមួយនឹងដំណឹងគួរឲ្យរីករាយនេះដែរ ក៏មានប្រិយមិត្តដែលតែងតែគាំទ្រតារាស្រីរូបនេះ បានសម្ដែងការអបអរសាទរ និងជាពិសេសបានជូនពរឲ្យនាង និងគូស្នេហ៍បានស្រលាញ់គ្នាបែបនេះរហូតទៅផងដែរ៕ 

Fon
Fon និងគូស្នេហ៍
Fon និងគូស្នេហ៍
Fon និងគូស្នេហ៍
Fon និងគូស្នេហ៍
Fon និងគូស្នេហ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]