ភ្នំពេញ៖ កាលពីថ្ងៃទី៨ កក្កដា ឆ្នាំ២០១៩ តារាចម្រៀងលោក វង្ស ថាណាន់ ដែលត្រូវគេស្គាល់ថាជាអតីតបេក្ខជន Cambodian idol បានឡើងផ្ទះថ្មីមួយជុងតម្លៃជាង១៣មុឺនដុល្លារយ៉ាងកាលីព ដោយមានសិល្បករចូលរួមអបអរផង។ ពិធីរបស់លោកត្រូវបានលេចឡើង ស្របពេលដែលអាជីពចម្រៀងរបស់លោកកាន់តែមានការរីកចម្រើន។  

ផ្ទះដែលលោក វង្ស ថាណាន់ បានប្រារព្ធពិធីឡើងនោះ ជាផ្ទះមួយជុង៣ជាន់ នៅក្នុងបុរីពិភពថ្មីចម្ការដូង១ ដោយមុនពិធីឡើងផ្ទះលោកក៏បានបង្អួតរថយន្តជាកាដូរបស់មនុស្សម្នាក់ តម្លៃជាង២មុឺនដុល្លារ ធ្វើឱ្យគេកោតសរសើរពីសំណាងរបស់លោកផងដែរ។ ក្រោយបង្អួតទ្រព្យតម្លៃសែនដុល្លារនេះ ម្នាក់ៗស្រឡាំងកាំងមិនតិចនោះទេ ដោយសារតែលោកត្រូវគេស្គាល់ថាជាអតីតក្មេងកំព្រារស់នៅក្នុងមណ្ឌល ប៉ុន្តែពេលនេះលោកតស៊ូបានសម្រេច ដោយបានទាំងកេរ្តិ៍ឈ្មោះ និងជីវភាពរឹងមាំនៅក្នុងសិល្បៈ។ លោកថានេះជាលទ្ធផល ដែលលោកធ្លាប់តែស្រមៃ ដូច្នេះហើយទើបលោកយល់ថា សិល្បៈ គឺជាអ្នកផ្ដល់កំណើតទីពីរ​ឱ្យខ្លួន ដែលធ្វើឱ្យលោកមានថ្ងៃនេះ។ លោកក៏មិនភ្លេចអរគុណដល់មនុស្សម្នាក់ ដែលតែងតែនាំផ្លូវឱ្យលោកបានចូលសិល្បៈ និងជួយឱ្យលោកអាចមានថ្ងៃនេះផងដែរ។

លោក វង្ស ថាណាន់ និយាយថា លោករំភើបរកអ្វីប្រដូចមិនបាននោះទេ នៅពេលលទ្ធផលនៃការតស៊ូទទួលបានផ្លែផ្កាជាវិជ្ជមាន។ ក្រោយពិធីសម្ពោធផ្ទះ លោកក៏ត្រៀមបញ្ចេញបទចម្រៀងថ្មីៗ ដើម្បីពង្រីកប្រជាប្រិយភាពដូចគ្នានៅក្នុងពិភពចម្រៀង ដោយលោកប្រកាសថា ទោះជាស្ថិតក្នុងតំណែងជាអ្នកចម្រៀងឯករាជ្យគ្មានផលិតកម្មក៏ត្រូវតែមានបទចម្រៀងថ្មីបម្តបន្ទាប់ មិនឱ្យស្ងប់ស្ងាត់នោះដែរ៕

ពិធីឡើងផ្ទះរបស់លោក វង្ស ថាណាន់
ពិធីឡើងផ្ទះរបស់លោក វង្ស ថាណាន់
ពិធីឡើងផ្ទះរបស់លោក វង្ស ថាណាន់
ពិធីឡើងផ្ទះរបស់លោក វង្ស ថាណាន់
ពិធីឡើងផ្ទះរបស់លោក វង្ស ថាណាន់
ពិធីឡើងផ្ទះរបស់លោក វង្ស ថាណាន់
ពិធីឡើងផ្ទះរបស់លោក វង្ស ថាណាន់
ពិធីឡើងផ្ទះរបស់លោក វង្ស ថាណាន់
ពិធីឡើងផ្ទះរបស់លោក វង្ស ថាណាន់
ពិធីឡើងផ្ទះរបស់លោក វង្ស ថាណាន់
ពិធីឡើងផ្ទះរបស់លោក វង្ស ថាណាន់
ពិធីឡើងផ្ទះរបស់លោក វង្ស ថាណាន់
ពិធីឡើងផ្ទះរបស់លោក វង្ស ថាណាន់
ពិធីឡើងផ្ទះរបស់លោក វង្ស ថាណាន់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]