កូរ៉េខាងត្បូង៖ គ្រាន់តែក្រុមកូនពៅរបស់ JYP ITZY ប្រកាសឈ្មោះ Fandom ជា Midzy មិនទាន់បានប៉ុន្មានផង ស្រាប់តែក្រុមចម្រៀងនេះ បានបង្កការភ្ញាក់ផ្អើលដល់អ្នកគាំទ្រជាថ្មី នៅពេលដែលពួកគេ បានបង្ហោះរូបពីរសន្លឹក ប្រកាសពីថ្ងៃ Comeback ជាមួយនឹងបទចម្រៀងថ្មី។

ក្នុងនោះដែរ ក្រុម ITZY បានបង្ហើបចំណងជើងអាល់ប៊ុមថ្មីរបស់ខ្លួនមានចំណងជើងថា “IT’z ICY” ដែលនឹងត្រូវចេញ MV ជាផ្លូវការនៅថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ១២ រំលងអាធ្រាត្រ និងចេញលក់អាល់ប៊ុមនៅថ្ងៃទី ២៩ ដដែលវេលាម៉ោង ៦ ល្ងាច។

គួររម្លឹកដែរថា បច្ចុប្បន្នក្រុម ITZY កំពុងមានសន្ទុះនៃការគាំទ្រយ៉ាងខ្លាំង ជាមួយបទ “Dalla Dalla” និងបទ “Want It” ដែលចេញកាលពីប៉ុន្មានខែកន្លងទៅ។ មិនត្រឹមតែប៉ុណ្ណោះ បទចម្រៀងដែលចេញកាលពីពួកគេ Debut នោះ ក៏ទទួលបានពានរង្វាន់មិនតិចនោះដែរ។

ទោះជាយ៉ាងណាក្តី សម្រាប់ការ Comeback លើកនេះ MidZy (ឈ្មោះតំណាងអ្នកគាំទ្ររបស់ ITZY ) នៅតែរំពឹងយ៉ាងខ្ពស់ថា ពួកគេនឹងជោគជ័យជាមួយបទថ្មីជាមិនខាននោះទេ ហើយពួកគេក៏សង្ឃឹមថា ផលិតកម្ម JYP នឹងមិនធ្វើឲ្យអ្នកគាំទ្រអស់សង្ឃឹមនោះឡើយ៕

តើ MidZy ត្រៀមខ្លួនហើយឬនៅ? 

Teaser ថ្មីរបស់ ITZY
Teaser ថ្មីរបស់ ITZY
Teaser ថ្មីរបស់ ITZY

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]