ថៃ៖ «ក្លិនកាសាឡង» ជារឿងភាគថៃ ដែលអ្នកគាំទ្រជាច្រើន លើកមកនិយាយសរសើរមិនដាច់ពីមាត់ ព្រោះរឿងនេះមានភាពប្រទាក់ក្រឡាគ្នាគួរឲ្យចង់ទស្សនា។ មួយវិញទៀត បើនិយាយពីការសម្តែងរបស់តួអង្គនីមួយៗវិញ ឃើញថាពួកគេសុទ្ធសឹងតែមានសមត្ថភាពខ្ពស់គ្រប់ៗគ្នាតែម្តង។
ជាក់ស្តែងតួសម្តែង ដែលមានអាយុតិចជាងគេ គឺក្មេងស្រី Unda ដែលបានដើរតួជា «បួរកៀង» នៅក្នុងរឿងនេះ ក៏ទទួលបានការសរសើរមិនតិចដែរ ព្រោះសម្តែងបានល្អខ្លាំង មិនចាញ់តារារៀមច្បងប៉ុន្មានទេ បើទោះជានាង ទើបតែមានវ័យ១៣ឆ្នាំក៏ដោយ។
បើក្រឡេកមកមើលរូបសម្រស់ របស់ក្មេងរូបនេះវិញ ឃើញថា ពិតជាស្រស់ស្អាតខ្លាំងណាស់។ ទោះបីជាអាយុតិចពិតមែន ប៉ុន្តែនាងចេះរៀបចំតុបតែងខ្លួន យ៉ាងសមសួន តាមវ័យគូរឲ្យសរសើរ។
គួរបញ្ជាក់ផងដែរថា Unda បានចូលប្រឡូកក្នុងវិស័យសិល្បៈ ចាប់តាំងពីនាងមានអាយុ៥ឆ្នាំមកម៉្លេះ។ ក្រៅពីទេពកោសល្យក្នុងការសម្តែង ក្មេងស្រីរូបនេះថែមទាំងអាចច្រៀង និងដើរម៉ូតបានយ៉ាងល្អទៀតផង។
លើសពីនេះទៅទៀតអ្នកគាំទ្រសង្ឃឹមថា ទៅថ្ងៃមុខUnda នឹងអាចគ្រងតំណែងជាតួឯក ដោយយោងតាមសមត្ថភាព និងរូបសម្រស់ គឺនាងអាចក្តោបឱកាសនេះបានយ៉ាងងាយ៕
ចង់ដឹងថាក្មេងស្រីរូបនេះ មានសម្រស់ស្រស់ស្អាតយ៉ាងណានោះ តោះ!ទៅទស្សនាកម្រងរូបភាពខាងក្រោមទាំងអស់គ្នា៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]