កូរ៉េខាងត្បូង ៖ ក្រុមអ្នកគាំទ្រជាច្រើន បានបង្ហាញការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបានដឹងអាយុពិតរបស់ តារាសម្ដែងប្រុសកូរ៉េទាំង ២នាក់ដែលធ្លាប់ចូលរួមសម្ដែង ក្នុងរឿងភាគល្បីៗជាច្រើនរឿងមកហើយ តែអ្នកទស្សនាតែងតែគិតថា ពួកគេមានអាយុច្រើន។

ម្នាក់ក្នុងចំនោមនោះក៏មាន តារាសម្ដែងប្រុសដែលមានឈ្មោះថា Lee Jae Wook។ អ្នកកម្លោះរូបនេះ កើតនៅឆ្នាំ ១៩៩៨ ឆ្នាំនេះលោកទើបតែចូលវ័យ ២១ឆ្នាំទេ ប៉ុន្តែអ្នកគាំទ្រជាច្រើនជឿជាក់ថា លោកមានអាយុខ្ទង់ ៣០ទៅហើយ។

ម្នាក់ទៀតគឺតារាសម្ដែង Kwak Dong Yeon។ នៅពេលដែលសម្ដែងក្នុងរឿង My Id Is Gangnam Beauty អ្នកគាំទ្រគិតថា លោកមានអាយុយ៉ាងតិចណាស់ក៏ ២៨ ឬ ២៩ឆ្នាំដែរ ប៉ុន្តែធាតុពិត លោកកើតនៅឆ្នាំ ១៩៩៧ ឆ្នាំនេះទើបតែចូលវ័យ ២២ឆ្នាំទេ។

យ៉ាងណាមិញ នេះមិនមែនមានន័យថា អ្នកគាំទ្រគិតថាពួកគេមិនសង្ហានោះទេ ប៉ុន្តែភាពស្រស់សង្ហារបស់ពួកគេ គឺសាកសមជាបុរសវ័យចំណាស់ ឬកម្លោះ CEO ច្រើនជាងបែបសិស្សសាលា៕

តោះមកទស្សនារូបភាពកម្លោះទាំង ២នាក់នេះខាងក្រោម ៖  

១. Lee Jae Wook

រូបភាព Lee Jae Wook
រូបភាព Lee Jae Wook
រូបភាព Lee Jae Wook

២. Kwak Dong Yeon

រូបភាព Kwak Dong Yeon
រូបភាព Kwak Dong Yeon
រូបភាព Kwak Dong Yeon
រូបភាព Kwak Dong Yeon

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]