ភ្នំពេញ៖ ជាការពិត មនុស្សយើង នៅលើលោកនេះ មានមនុស្សមុខស្រដៀង​គ្នា ឬអ្នកខ្លះ ដូចគ្នា​ ដូចបងប្អូនទៅហើយ គ្រាន់តែពួកគេ មិនស្គាល់គ្នា ឬមិនដែលជួបគ្នា តែប៉ុណ្ណឹង​។​ ក្នុងនោះ អ្នកទាំងអស់នោះ មិនបានជាប់សាច់ឈាម ឬទាក់ទងគ្នាសូម្បីបន្តិច តែពួកគេ ហាក់ដូចជា ធ្វើឲ្យគេឯង គិតថា ដូចគ្នាបេះដាក់តែម្តង សឹងចាប់ច្រឡំ។

ជាក់ស្តែង ហ្វេនៗ ចាប់អារម្មណ៍លើ តារាស្រីវ័យក្មេង​កំពុងតែរះ នៅលើពិភពសិល្បៈ អូនណា ដែលជាតារាសម្តែង និងជាតារាម៉ូដែលមួយរូបផងដែរ ដែលមានរូបសម្រស់ស្រស់ស្អាត គួរជាទីគយគន់។ ចំពោះទម្រង់មុខរបស់នាង ហាក់ដូចជា មិនសូវដូចខ្មែរប៉ុន្មានទេ ដូចជាកូនកាត់ច្រើនជាង តែទោះបីជាយ៉ាងណា ក៏នាងមិនបានបង្ហាញថា កាត់ ឬជាប់សាសន៍អ្វីនោះដែរ។

ប៉ុន្តែអ្វីដែលកាន់តែពិសេសទៀតនោះ អូនណា មិនត្រឹមតែស្រស់ស្អាត ជាមួយទម្រង់មុខបែបកូនកាត់របស់នាងប៉ុណ្ណោះទេ គឺមុខរបស់នាង ក៏ស្រដៀងនឹង តារាចម្រៀងស្រី អាមេរិក នាង Selena Gomez ផងដែរ។ ក្នុងនោះ រូបថតភាគច្រើន ត្រូវគេនិយាយថា នាងពិតជាដូច បេះដាក់ ជាពិសេស នៅពេលសើចចេញធ្មេញ គឺកាន់តែស្រដៀងគ្នាខ្លាំងតែម្តង។

យ៉ាងណាមិញ សម្រាប់ម្ចាស់សាមីខ្លួន ក៏ធ្លាប់ដឹងថាខ្លួន​ឯងមុខស្រដៀងនាង Selena Gomez ផងដែរ  ដែលជារឿយៗ អូនណា ក៏តែងបង្ហោះរូប ដែលសរសេរជាអាយដលរបស់ខ្លួនទៀតផង តែមិនមែនទៅកែសម្ផស្សឲ្យដូច Selena ទេ គឺទម្រង់មុខនាង ពីធម្មជាតិបែបនេះ៕ 

តោះទៅមើលទាំងអស់គ្នា​ថាយ៉ាងណា​៖

អូនណា
អូនណា
អូនណា
អូនណា
អូនណា
អូនណា
Selena Gomez
Selena Gomez
Selena Gomez
Selena Gomez
Selena Gomez
Selena Gomez

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]