ភ្នំពេញ៖ កម្មវិធីប្រលងចម្រៀងបែបផែនថ្មីប្លែកភ្នែកចម្លែកអារម្មណ៍សម្រាប់ទស្សនិកជននៅកម្ពុជាដែលទើបនឹងបានចាក់ផ្សាយសប្តាហ៍ដំបូងរបស់ខ្លួននោះគឺកម្មវិធី «X-Factor Cambodia» ពិតជាទទួលបានការគាំទ្រយ៉ាងខ្លាំងបំផុត។

ជាក់ស្តែងមិនត្រឹមតែការទស្សនាតាមកញ្ចក់ទូរទស្សន៍យ៉ាងច្រើនសន្ធឹកសន្ធាប់នោះទេ សូម្បីតាមរយៈការ Live នៅលើហ្វេសប៊ុកក៏ទទួលបានចំនួនទស្សនាឡើងញាក់សាច់ដែរ គឺរហូតដល់ទៅជាង 16K ឯណោះ។

លើសពីនេះទៅទៀត អ្វីដែលរឹតតែអស្ចារ្យស្ទើរស្មានមិនដល់នោះគឺចំនួនអ្នក Subscribe ក្នុងយូធូបរបស់កម្មវិធី «X-Factor Cambodia» ដែលមានចំនួនកើនឡើងលឿនដូចព្យុះ គឺពីជាង 40K ដល់ទៅជាង 150K ត្រឹមបន្ទាប់ពីបានចាក់ផ្សាយសប្តាហ៍ដំបូងបានមួយថ្ងៃប៉ុណ្ណោះ។ នេះជាចំនួន Subscribe ច្រើនលឿនបំផុតរបស់កម្មវិធីទូរទស្សន៍ Franchise នៅអាស៊ីលើកលែងតែកម្មវិធី Idol របស់ប្រទេហ្វីលីពីន ប៉ុណ្ណោះដែលមានចំនួនលឿនប្រហាក់ប្រហែលគ្នា។

កម្មវិធី «X-Factor Cambodia» ចាក់ផ្សាយជូនទស្សនារៀងរាល់ថ្ងៃអាទិត្យ ម៉ោង ៨ យប់នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV ដែលបានចូលរួមឧបត្ថម្ភផ្តាច់មុខដោយក្រុមហ៊ុន ខ្មែរប៊ែវើរេជីស ផ្សារទំនើប ជីប ម៉ុង និងធនាគារ ជីប ម៉ុង៕https://www.youtube.com/channel/UCVXYspludHLxbF3In42udsw 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]