សុខភាពពិតជា សំខាន់ណាស់ សំរាប់មនុស្សរាល់គ្នា។ ប៉ុន្តែមុននិង យើងចង់បាន នៅសុខភាពល្អ គឺត្រូវចេះថែរក្សា សុខភាពផងដែរ។

ថ្ងៃនេះខ្មែរឡូត សូមលើកយក ប្រធានបទដែល ទាក់ទងពីសុខភាព មកជំរាបទៅកាន់ ប្រិយមិត្តផងដែរ។ យ៉ាងណាមិញ យើងសូមលើក យកនូវចំនុច នៃការគេងលើសពី ៨ ម៉ោងដោយមិន បន្ទោរបង់និងមិន ទទួលទានអាហារ ពិតជាផលវិបាក និងផលប៉ះពាល់ ប៉ះជាខ្លាំងដល់ សុខភាពនិងស្បែក ថែមទៀតផង។ ដោយផលប៉ះពាល់ មានដូចជា៖  ការគេងលើស ៨ ម៉ោងធ្វើឲ្យសកម្មភាព ទាំងប៉ុន្មានត្រូវ បានផ្អាកដូច្នេះ ធ្វើឲ្យយើងមិន អាចបន្ទោរបង់ អាចធ្វើជាតិពុលនៃ កាកសំនល់អាហារ ទាំងប៉ុន្មានជ្រាប ចូលទៅសប់រាងកាយ ដែលជ្រាបចូល ខ្លាំងជាងគេគឺក្នុងក្រពះ ពោះវៀននិង ស្បែកថែមទៀតផង។ ជាពិសេស គឺការមិនបាន ទទួលទានអាហារ ពេលព្រលឹម ដែលធ្វើឲ្យយើង ឈឺក្រពះ ស្បែកស្រអាប់ និងអស់កំលាំង ដែលនេះជាហេតុធ្វើ ឲ្យយើងក្រោកពីដំណេក មិនរួចហើយ កាន់តែធ្វើឲ្យយើង ងងុយគេងកាន់តែខ្លាំង។ ប្រសិនជាយើង មិនប្តូរនូវទំលាប់ ទាំងអស់នេះចេញ និងអាចមាន ផលប៉ះពាល់ដល់ សុខភាពជាខ្លាំង ដែលអាចមាន គ្រោះថ្នាក់ដល់អាយុជីវិត ថែមទៀតផង។

ដូច្នេះប្រិយមិត្តណា ដែលមានទំលាប់ ដូចខាងលើសូម ព្យាយាមលះបង់ នូវទំលាប់អាក្រក់ ទាំងអស់នេះចោល ដើម្បីសុខភាព។



កែសម្រួលដោយ  កញ្ញា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សម្រស់ & សុខភាព និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]