កូរ៉េខាងត្បូង៖ ដូចដែលប្រិយមិត្តជាអ្នកគាំទ្ររបស់តារា Kpop ដែលជាសមាជិកក្នុងក្រុមដ៏ល្បី Bigbang បានជ្រាបរួចមកហើយថា កាលពីថ្ងៃទី ៦ កន្លងទៅថ្មីៗនេះ លោកបានបញ្ចប់ការហ្វឹកហាត់ទាហានរបស់ខ្លួន បានយ៉ាងជោគជ័យ ដោយចំណាយពេលវេលាជាង ១ ឆ្នាំកន្លះ។

ដោយឡែក សម្រាប់ការចេញពីហ្វឹកហាត់នេះដែរ លោក T.O.P នៅតែធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល និងមិនអស់ចិត្តនោះទេ ព្រោះថាការចេញពីហ្វឹកហាត់ទាហាន សម្រាប់តារាផ្សេងពួកគេបានស្លៀកសម្លៀកបំពាក់ទាហាន ក៏ប៉ុន្តែសម្រាប់លោក T.O.P វិញ រូបលោកបែរជាស្លៀកសម្លៀកបំពាក់ធម្មតា ហើយថែមទាំងមានតម្លៃថ្លៃៗទៀតផង។

ក្នុងនោះដែរ តាមការស្រាវជ្រាវនៅលើបណ្តាញអ៊ីនធើណែត ចំពោះតម្លៃសម្លៀកបំពាក់របស់តារាចម្រៀងរូបនេះ ពេលស្លៀកចេញពីហ្វឹកហាត់ទាហាន គឺមានតម្លៃថ្លៃមែនទែន ដោយគ្រាន់តែអាវរងាពណ៌ខ្មៅម៉ាក Burberry របស់លោកមានតម្លៃជាង ២,៥៣៦ ដុល្លារ។ ឯចំណែកអាវក្រៅ ម៉ាក Gucci វិញមានតម្លៃជាង ២,២៨២ ដុល្លារ និងអាវក្នុងពណ៌ខ្មៅមានតម្លៃ ៦៧៦ ដុល្លារ។ មិនត្រឹមតែប៉ុណ្ណោះ សម្រាប់ Fashion មួយតូខ្លួននេះ បានអមជាមួយនាឡិកាដៃម៉ាក Rolex ដែលមានតម្លៃ ១០,១៤៥ ដុល្លារថែមទៀតផង។

ដូច្នេះហើយ បើសរុបមួយតួខ្លួនសម្រាប់សម្លៀកបំពាក់ចេញពីបញ្ចប់ការហ្វឹកហាត់ទាហាន សម្រាប់តារាចម្រៀងរូបនេះ គឺលោកចំណាយអស់ខ្ទង់ជាង ១៥,៦៤០ ដុល្លារឯណោះ។

ទោះជាយ៉ាងណាក្តី បើទោះជាការចេញពីហ្វឹកហាត់ទាហានរបស់លោកT.O.P ហាក់ខុសប្លែកពីតារាដ៏ទៃក៏ពិតមែន ក៏ប៉ុន្តែលោកនៅតែមិនភ្លេចចេញមុខមកទទួលស្វាគមន៍អ្នកគាំទ្រខ្លួនដែលអង្គុយរង់ចាំ ដោយទឹកមុខញញឹម លាយឡំនឹងទឹកភ្នែករលីងរលោងផងដែរ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

T.O.P ថ្ងៃពីហ្វឹកហាត់ទាហាន
T.O.P ថ្ងៃពីហ្វឹកហាត់ទាហាន
T.O.P ថ្ងៃពីហ្វឹកហាត់ទាហាន
T.O.P ថ្ងៃពីហ្វឹកហាត់ទាហាន
T.O.P ថ្ងៃពីហ្វឹកហាត់ទាហាន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]